Tono Pakin និយាយច្បាស់ហើយ! ប្រាប់ Nicha ថា នាង​នៅ​មិន​ទាន់​មាន​គម្រោង​រៀប​ការ ឬ​មាន​កូន​ទេ បើ PM2.5 នៅ​មិន​ទាន់​បាត់​ពីប្រទេស​ថៃ! មានរូបភាព

ចាត់ទុកថាជាតារាល្បីមួយគូទៀតដែលមានការលះបង់កំលាំងកាយចិត្តខិតខំធ្វើការដើម្បីរក្សាបរិយាស្ថានជុំវិញខ្លួន សម្រាប់តារាកំលោះរូបសង្ហា Tono Pakin ដែលបានរៀបចំគម្រោងការពារបរិស្ថានជាច្រើនឆ្នាំ រហូតមកដល់ពេលនេះ ក៏បានចេញមកប្រកាសថានៅមិនទាន់សម្រេចចិត្តសាងគ្រួសារទេ ប្រសិនបើប្រទេសថៃនៅតែមានបញ្ហាបំពុល PM2.5

ដោយសាម៉ីខ្លួនបានបង្ហើបប្រាប់ថា “រឿងបរិស្ថានខ្ញុំបានធ្វើមកអស់ជាច្រើនឆ្នាំហើយដែរហើយក៏វាក៏ល្អជាងមុន ប៉ុន្ដែនៅតែនៅមិនទាន់ល្អដល់ចិត្តដែលយើងចង់បាន ខ្ញុំចង់បានពេលយើងដើរចេញមកហើយផ្ទៃមេឃស្រស់ថ្លា អាកាសធាតុបរិសុទ្ធ តែវាមិនបានដូចអញ្ចឹង ពេលដែល PM2.5 មកដល់យើងក៏តាំងខ្លួនបានម្ដង តាមពិតទៅខ្ញុំចង់អោយវាដកជាប់នៅក្នុងចិត្តរបស់ពួកយើងគ្រប់ៗគ្នាថាពួកយើងជាអ្នកបំផ្លាញធម្មជាតិ បំផ្លាញពិភពលោកមួយនេះមកជាច្រើនឆ្នាំហើយ ការដែលយើងចង់កែអោយវាល្អប្រសើរត្រឹមតែរយៈពេលខ្លីគឺវាមិនអាចទៅរួចទេ តែបើយើងមិនព្រមធ្វើអ្វីសោះច្បាស់ណាស់ថានិងរលាយ”

After Footer (Active) - damrei Mr1 Zone2

Tono បានបង្ហើបប្រាប់ទៀតថា​ “ខ្ញុំធ្លាប់និយាយរឿងនេះជាមួយនិងមិត្តស្រី Nicha Natthanicha ខណៈនិយាយលេងសើចថាប្រសិននៅតែកើតមាន  PM2.5 ហើយបើប្រទេសយើងនៅតែជាប់លេខមួយក្នុងចំណោម 10 នៃការចោលសម្រាមចូលសមុទ្រច្រើនបំផុតក្នុងលោក យើងគួកុំទាន់មានគ្រួសារអី កុំទាន់មានកូនអី ព្រោះយើងមិនចង់អោយកូនយើងស្រូបយកខ្យល់បែបនោះចូលទៅទេ ក៏ចង់អោយគ្រប់គ្នាយកចិត្តទុកដាក់លើបរិស្ថាន ដើម្បីអោយពួកយើងអាចរៀបគម្រោងផែនការគ្រួសារតាមបែបថ្មី ហើយ Nicha ក៏យល់ស្រប គាត់ឆ្លើយថាវាពិតជាអញ្ចឹងមែន ហើយតាមពិតទៅអូនគាត់កំពុងតែទទួលបានការពេញនិយមនៅកន្លែងធ្វើការ ហើយខ្ញុំខ្លួនឯងក៏កំពុងពេញកំលាំងធ្វើការ ប្រសិនបើមានរឿងណាមួយដែលអាចអោយយើងផ្ដោតអារម្មណ៍ក្នុងការធ្វើវានោះ យើងក៏គួតែខិតខំធ្វើវាអោយបានល្អ ព្រោះមិនចង់អោយចំណាយពេលមកគិតរឿងរបស់ពួកយើងខ្លាំងនោះទេ 

បើសួរថាធ្លាប់និយាយរឿងរៀបការទេ គឺមិនបានកំណត់ទេថាថ្ងៃណា ព្រោះរាល់ថ្ងៃនេះក៏មានក្ដីសុខស្រាប់ទៅហើយ ខ្ញុំពិតជាសំណាងល្អខ្លាំងណាស់ ដែលមាន Nicha នៅក្នុងជីវិតរបស់ខ្ញុំ រឿងរៀបការនៅមិនទាន់បាននិយាយគ្នានោះទេ តែបើរឿងកូនមាននិយាយគ្នាមែន បើរៀបការហើយនិងយកកូន តែបើរាល់ថ្ងៃនៅតែមានខ្យល់ពុលបែបនេះកុំយកអីល្អជាង យើងចង់ធ្វើវាអោយអស់ពីកំលាំងកាយចិត្តជាមុនសិន តែបើយើងប្រឹងអស់ពីចិត្តហើយ នៅតែកែមិនបាន យើងស៊ូទៅមុខលែងរួច ចាំដល់ពេលហ្នឹងចាំគិតទៀត រឿងរៀបការជារឿងតូចតាចទេ ចង់រៀបការពេលណា យើងនិងធ្វើកម្មវិធីឬអត់ ខ្ញុំយល់ថារឿងតូចទេ រឿងសំខាន់គឺរឿងត្រូវធ្វើយ៉ាងម៉េចទើបកុំអោយបាងកកជាប់លំដាប់ថ្នាក់លេខ 1 ក្នុងចំណោម 10 ដែលមានជាតិពុល PM2.5 ឈៀងម៉ៃអត់មាន សមុទ្ររបស់យើងស្អាត មិនមានពពុះស ខ្ញុំថារឿងនោះវាសំខាន់ជាង សម្រាប់រឿងរៀបការចាំនិយាយគ្នាពេលក្រោយទៀត”

អត្ថបទដេោយ : នីត្តា