ស្ងាត់ៗ Green Asadaporn គ្រងឈុតកូនក្រមុំជាផ្លូវការបាត់ Caption មួយនេះច្បាស់ដូចថ្ងៃព្រោះបញ្ជាក់ថានាងមិនមែនសម្ដែង! មានរូបភាព
ធ្វើអោយបណ្ដារអ្នកគាំទ្រមានការភ្ញាកផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញតួឯកស្រីស្អាត Green Asadaporn ក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាតហើយជាច្រើនឈុត មានទាំងរូបភាពនិងវីដេអូផុសនៅលើ IG ហើយក៏ធ្វើអោយមានការឆ្ងល់ជាខ្លាំងថានាងប្រកាសដំណឹងល្អលឿនដូចរន្ទះឬយ៉ាងណា?
ដោយផុសជាក់ស្ដែងរបស់សាម៉ីខ្លួនមានអមទាំងប្រយោគសារបញ្ជាក់យ៉ាងច្បាស់ៗថា “មិនពូកកែតែងខ្លួន តែរៀបការសុំម៉ាអស់ដៃណាចា” ហ្វេនៗដែលបានឃើញសុទ្ធតែចុចឡាយនិងខមិនអោយនាងយ៉ាងច្រើន ថែមទាំងប្រាប់ថា Green ពិតជាស្រស់ស្អាតខ្លាំងណាស់ពេលស្លៀកឈុតកូនក្រមុំបែបនេះ សំខាន់ពេលនាងស្លៀកឈុតកូនក្រមុំហើយឃើញថាស្អាតដូចកូនក្រមុំកូរ៉េអញ្ជឹង
ហើយភាពច្បាសលាស់របស់ Green Asadaporn គឺនាងមិនបានរៀបការមែនទែននោះទេ ព្រោះតែមានប្រយោគសារដែលបញ្ជាក់យ៉ាងច្បាស់ថា “រៀបការពេលណាក៏មិនដឹងដែរ តែរឿងកែតុបតែងរូបគឺមានគ្រប់គ្រប់ពេលមុនផុស” ប៉ុន្ដែនិយាយពិតជាក់ស្ដែងនាងពិតជាស្រស់ស្អាតពិតមែន
អត្ថបទដោយ : នីត្តា