ដូចប្រិយមិត្តជាច្រើនបានជ្រាបអញ្ចឹងថា តារាថៃស្រី Yaya, Kimberly និង Margie មិនត្រឹមតែជាតារាសម្ដែងដែលមានប្រជាប្រិយភាពខ្លាំងដូចគ្នានោះទេ ហើយអ្នកទាំងបីក៏ជាមិត្តសម្លាញ់ជិតស្និតនិងគ្នាខ្លាំងផងដែរ។
យ៉ាងណាមិញប្រិយមិត្តមួយចំនួនក៏កំពុងតែចង់ដឹងដែរថា ហេតុអ្វីបានជាតារាស្រី៣ដួងនេះ អាចក្លាយជាមិត្តសម្លាញ់និងគ្នារហូតមកដល់សព្វថ្ងៃនេះ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នៅក្នុងវីដេអូមួយរបស់ Margie បានទម្លាយពីដើមហេតុដែលធ្វើឲ្យនាង Yaya និង Kimberly ក្លាយជាមិត្តនឹងគ្នា។
ក្នុងនោះនាងបានរៀបរាប់ថា ពួកគេបានស្គាល់គ្នាយូរហើយ ពោលគឺតាំងពីសម្ដែងរឿង «4 Huajai Haeng Khon Khao» ជាមួយគ្នាមកម្ល៉េះ ហើយពេលនោះនាងនិង Kimberly តែងតែណាត់គ្នាធ្វើដំណើរកំសាន្តទៅសមុទ្រ និងខេត្តមួយចំនួនជាញឹកញាប់ ទើបធ្វើឲ្យទំនាក់ទំនងមួយនេះកាន់តែស្និតស្នាលខ្លាំងឡើងៗ។
ហើយចំណែក Yaya វិញក៏មិនខុសពី Kimberly ដែរ Margie បានស្គាល់ Yaya ពេលសម្ដែងរឿងជាមួយគ្នា ហើយដោយសារតែអ្នកទាំងពីរមានចរិតដូចគ្នា ក៏ធ្វើឲ្យអ្នកទាំងពីរក្លាយជាមិត្តសម្លាញ់រហូតមកដល់សព្វថ្ងៃនេះទៅ៕
អត្ថបទដោយ៖ស៊ីវលី