ត្រលប់មកស្រស់ស្រាយម្ដងទៀត Baifern Pimchanok បង្ហាញខ្លួននៅផ្ទះធំទ្រនំខ្ពស់ក្នុងប្រទេសអង់គ្លេសជាមួយនិងស្នាមញញឹមស្រស់ស្រាយនារដូវក្ដៅ! មានរូបភាព

Baifern Pimchanok ហោះហើរឆ្លងដែនឆ្លងសមុទ្រដើម្បីទៅសម្រាកលំហែរកាយលំហែរអារម្មណ៍នៅផ្ទះក្នុងប្រទេសអង់គ្លេស និងទទួលបានភាពស្រស់ស្រាយក្នុងរដូវក្ដៅ បរិយាកាសកក់ក្ដៅពិតៗ

តារាសម្ដែងស្រីស្អាតញញឹមស្រស់ Baifern Pimchanok បន្ទាប់ពីបានដើរឆ្លងកាត់រឿងរ៉ាវព្យុះភ្លៀងយ៉ាងក្លាហាននិងរឹងមាំរួចមក សាម៉ីខ្លួនបានសុំពេលសុំវេលាសម្រាកចិត្តសម្រាកកាយដោយការហោះហើរទៅកាន់ប្រទេសអង់គ្លេស ទៅលេងផ្ទះលើទឹកដីស៏ស្រស់ស្អាតក្នុងរដូវក្ដៅ

After Footer (Active) - damrei Mr1 Zone2

ហើយនាងបាននិយាយរៀបរាប់ពីដំណើរកំសាន្ដនេះថា ជាការសម្រាកលំហែរកាយក្នុងរដូវក្ដៅប្រទេសអង់គ្លេស ដូច្នេះហើយទើបបានឃើញដើមឈើខៀវខ្ចីបែបនេះ ផ្ការីកស្គុះស្គាយចំរុះពណ៌ត្រជាក់ភ្នែក ត្រជាក់ចិត្ត ក្នុងរូបភាពដែលនាងផុសគឺបានបង្ហាញយ៉ាងច្បាស់ហើយប្រយោគដែលនាងសរសេរខ្លីៗតែមានន័យគ្រប់គ្រាន់ថា “Summer in UK be like” ក្រៅពីនេះនៅបានឃើញបរិយាកាសជុំវិញផ្ទះនៅអង់គ្លេសដែល Baifern ទៅសម្រាកកាយសម្រាកចិត្តពិតជាគួអោយចង់រស់នៅខ្លាំងណាស់

អត្ថបទដោយ : នីត្តា