Bella ឆ្លើយការពារមិត្តប្រុសបន្ទាប់ពីគេសង្ស័យថា Will Schwinn លួចលាក់ប្រពន្ធកូនហើយមកបង្កើតស្នេហាថ្មី! មានរូបភាព
ត្រូវបានគេដាក់គោលដៅយ៉ាងច្រើនសម្រាប់ពាក្យចរចាមរាមដែលបានផុសចេញនៅលើបណ្ដាញសង្គមហ្វេសបុកថា មានតារាស្រីល្បីឈ្មោះមុខស្រស់ម្នាក់ត្រូវបានគេបោកប្រាស់ចិត្ត ព្រោះខាងប្រុសគេមានប្រពន្ធមានកូនស្រាប់ទៅហើយ
ហើយក្នុងបញ្ជើឈ្មោះនោះក៏មានឈ្មោះរបស់ Bella Ranee ព្រោះតែសាម៉ីខ្លួនទើបតែបើកចិត្តទទួលយកស្នេហាថ្មីជាមួយនិងកំលោះរូបសង្ហាហៃសូប្រចាំប្រទេសថៃយ៉ាង Will Schwinn ហើយគ្រប់គ្នាគិតថាខាងប្រុសកំពុងតែរស់នៅជួបជុំប្រពន្ធកូននៅឡើយ
ប៉ុន្ដែជាក់ស្ដែងខាង Bella បានចេញមកផ្ដល់បទសម្ភាសន៍ទាក់ទងនិងរឿងរ៉ាវនេះយ៉ាងជឿជាក់ ដោយសាម៉ីខ្លួនបានអះអាងថា “អូ…..ណាស់តែមិនមែនគាត់ទេ ប្រហែលជាអ្នកផ្សេងច្រើនជាង តាមពិតទៅខ្ញុំទើបតែបានឃើញថ្មីៗ ប៉ុន្ដែតាមដែលដឹងគឺមិនមែនបង Will នោះទេចា”
អត្ថបទដោយ : នីត្តា