រូបភាពត្រជាក់ចិត្ត Janie-Mickey កាន់ដៃកូនស្រីអូន Nola រូបភាពគ្រួសារបន្ទាប់ពីបាត់ពីបណ្ដាញសង្គមអស់ជាច្រើនខែ! មានរូបភាព
អាចនិយាយបានថាបាត់មុខបាត់មាត់អស់ជាច្រើនខែតែម្ដងសម្រាប់រូបភាពគ្រួសាររបស់តារាសម្ដែងស្រីស្អាត Janie Tienphosuwan ជាមួយស្វាមីរូបសង្ហា Mickey Nont រួមទាំងកូនស្រីជាទីស្រលាញ់គឺអូន Nola រហូតបង្កើតអោយមានពាក្យចរចាមរាមជាច្រើនបានកើតឡើង
ហើយជាក់ស្ដែងរូបភាពពីជាងតែងមុខរបស់ Janie បានបើកបង្ហាញអោយឃើញពីសកម្មភាពជួបជុំគ្រួសារដោយមានម៉ាក់ប៉ានិងកូនស្រីនៅជុំគ្នា ដើម្បីធ្វើកិច្ចការជាលក្ខណៈគ្រួសារ មានទាំងថតម៉ូដ និងរូបភាពទៅទទួលទានអាហារជុំគ្នា បន្ទាប់មកគឺរូបដើរឡើងជណ្ដើរឃើញ Janie-Mickeyជួយគ្នាដឹកដៃកូនស្រីឡើងជាមួយគ្នា
អាចនិយាយបានថាសកម្មភាពដែលធ្វើអោយហ្វេនៗពេញចិត្តជាខ្លាំង ព្រោះគ្រប់គ្នាពិតជាមិនសប្បាយចិត្តនោះទេបន្ទាប់ពីមានពាក្យចរចាមរាមថាអ្នកទាំងពីរបានចែកផ្លូវគ្នា ប៉ុន្ដែមកដល់ពេលនេះច្បាស់ការហើយ
អត្ថបទដោយ : នីត្តា