អីយ៉ាស! Nine-Baifern ផុសរូបផ្សេងគ្នាតែធ្វើអោយហ្វេនៗមានសង្ឃឹមរឿងវិលត្រលប់…..ណាត់គ្នាពាក់ឈុតគូរស្នេហ៍មែនទេ?! មានរូបភាព
ថ្វីត្បិតតែចែកផ្លូវគ្នារៀបរយហើយក្ដី សម្រាប់អតិតគូស្នេហ៍ផ្អែមល្ហែម Nine Naphat និង Baifern Pimchanok ដោយបន្ថយឋានៈពីសង្សាមកនៅត្រឹមជាមិត្ត តែក៏នៅតែនិយាយគ្នាធម្មតានិងមានបំណងល្អចំពោះគ្នាដូចដើម
ជាក់ស្ដែង (25 កក្កដា 2024) Nine Naphat និង Baifern បានធ្វើអោយអ្នកគាំទ្របេះដូងរីកម្ដងទៀត បន្ទាប់ពីចូលទៅមើលក្នុង IG របស់អ្នកទាំងពីរ ហើយឃើញថាមានផុសរូបភាពរៀងខ្លួនតែស្ទាយតែងខ្លួនដូចជាណាត់គ្នាអញ្ចឹង ក្នុងឈុតអាវពណ៌សនិងខោខាវប៊ូយ ដល់ថ្នាក់គ្រប់គ្នាអត់ទ្រាំពុំបានក៏បង្អាប់មួយលេងថានេះជាឈុតគូស្នេហ៍មែនទេ?
អត្ថបទដោយ : នីត្តា