អ្នកគាំទ្រភ្ញាក់ផ្អើល! Yoo Ah In ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើបុរសវ័យ៣០ឆ្នាំម្នាក់បន្ទាប់ពីករណីគ្រឿងញៀន។ មានរូបភាព
ក្លាយជាប្រធានបទក្ដៅមួយរំពេចសម្រាប់ Yoo Ah In តារាសម្ដែងល្បីឈ្មោះរបស់កូរ៉េខាងត្បូងវ័យ 38 ឆ្នាំ ដោយកាលពីឆ្នាំមុន ធ្លាប់ត្រួតពិនិត្យឃើញមានសារធាតុញៀននៅក្នុងរាងកាយ មុននិងត្រូវបានចោទប្រកាន់ថាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បន្ទាប់សាម៉ីខ្លួនក៏បានសរសេរសារសុំទោសជាសាធារណៈនៅក្នុង IG បច្ចុប្បន្នសំណុំរឿងនេះកំពុងស្ថិតក្រោមការកាត់ទោសនៅឡើយ
ជាក់ស្ដែង (26 កក្កដា 2024) របាយការណ៍របស់ Korea JoongAng Daily សារពត៌មានកូរ៉េខាងត្បូង បានបង្ហាញថា មន្ត្រីប៉ូលីសស្រុក Yongsan ក្នុងទីក្រុងសេអ៊ូល បានបើកការស៊ើបអង្កេតបណ្ដឹងរបស់ Yoo Ah In ក្នុងករណីរំលោភសេពសន្ថវៈលើយុវជនវ័យ 30 ឆ្នាំបន្ទាប់ពីជនរងគ្រោះចេញមកដាក់ពាក្យបណ្ដឹងថា ត្រូវតារាសម្ដែងប្រុសរំលោភ ខណៈពេលខ្លួនគេងលង់លក់នៅក្នុងអាផាតមេនមួយកន្លែងនៅតំបន់ Yongsan កាលពីថ្ងៃទី 14 កក្កដាកន្លងមកនេះ
របាយការណ៍ពិសេសរបស់ទីភ្នាក់ងារសារព័ត៌មាន Chosun Ilbo បើកបង្ហាញថា ជនរងគ្រោះមានឈ្មោះ A អះអាងថាខ្លួនបានគេងលក់ដេកនៅក្នុងផ្ទះល្វែងការិយាល័យ នៅកូរ៉េហៅថា Officetel តាំងពីម៉ោង 6 ដល់ម៉ោង 4 ល្ងាច ក្នុងថ្ងៃកើតហេតុ ដល់ពេលភ្ញាក់ឡើងឃើញថា ខ្លួនត្រូវបានរំលោភបំពានរាងកាយ ទើបខ្លួនទៅប្ដឹងនៅពេលព្រឹក
តាមរបាយការណ៍របស់ប៉ូលីសបានបញ្ជាក់ថា អាផាតមេនខាងលើ មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្ដែជារបស់បុគ្គលទីបី តែមិនបានបញ្ជាក់ថាមានការពាក់ព័ទ្ធអ្វីនោះឡើយ ហើយពេលវេលាកើតហេតុ មានបុរសម្នាក់ផ្សេងទៀតនៅទីនោះដែរ ទាំងអស់នេះ ខាងប៉ូសីលកំពុងពិនិត្យមើលលទ្ធភាពថាតើតារាប្រុសវ័យក្មេងរូបនេះប្រើប្រាស់គ្រឿងញៀនឬអត់ ចំណែកជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងនិងត្រូវបានសមត្ថកិច្ចសួរនាំ ។ ពីការពិនិត្យរាងកាយដំបូង មានលទ្ធផលតេស្តអវិជ្ជមាន
អាជ្ញាធរកំពុងរៀបចំកោះហៅតារាសម្តែងជាប់ចោទមកសាកសួរក្នុងពេលឆាប់ៗនេះ។ ដើមឡើយបានបដិសេធការចោទប្រកាន់នេះ ដោយទទូចថាខ្លឹមសារនៃពាក្យបណ្តឹងមិនពិត។ លោកក៏បានស្នើឲ្យសាធារណជនចៀសវាងការសង្ស័យដោយមិនចាំបាច់ពីជីវិតផ្ទាល់ខ្លួនរបស់តារាសម្ដែងរូបនេះ។
តាមច្បាប់បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងការរំលោភភេទដូចគ្នាត្រូវបានចាត់ថ្នាក់ថាជាការរំលោភសេពសន្ថវៈឬការរំលោភសេពសន្ថវៈ ដោយការប្រើម្រាមដៃឬប្រដាប់ភេទចូលទៅក្នុងរាងកាយភាគីផ្សេងទៀត ដែលមិនត្រូវបានចាត់ទុកថាជាសរីរាង្គផ្លូវភេទ ដោយប្រើអំពើហឹង្សា ឬការគំរាមកំហែង ដើម្បីបំពេញបំណងប្រាថ្នារបស់អ្នកធ្វើ ដាក់ពន្ធនាគារយ៉ាងតិច ២ ឆ្នាំ………….
អត្ថបទដោយ : នីត្តា