ថ្ងៃបើកសម្ពោធរឿងភាគថ្មីរបស់ Nonkul ពិតជាមនុស្សច្រើនមិនធម្មតាសំខាន់ជះក្លិនស្នេហាពាសពេញជាមួយរូបភាពមួយសន្លឹកនេះ! មានរូបភាព
ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមឡើង សម្រាប់គូស្នេហ៍តារាខុសវ័យយ៉ាង Nonkul Chanon ជាមួយនិងអ្នកម៉ាក់កូនមួយ Aff Taksaorn អាចនិយាយបានថាមួយរយៈក្រោយៗមកនេះតែងតែឃើញអ្នកទាំងពីរទៅណាមកណាជាមួយគ្នាជាប់ជានិច្ច
មិនថាជាការទៅជូនដំណើរគ្នានៅព្រលានយន្ដហោះ ឬខាងស្រីទៅរកខាងប្រុសនៅកន្លែងថតរឿង ទោះជារវល់តែក៏អាចមានពេលអោយគ្នាខ្លីៗតែមានន័យណាស់ រហូតមកដល់ពេលនេះក៏ជាពេលមួយដែលគួអោយអបអរសាទរជាខ្លាំង ព្រោះរឿងភាគថ្មីរបស់ខាងប្រុសបានថតចប់ជាបរិបូរណ៍ហើយក៏សម្ភោធជាផ្លូវការ នៅក្នុងកម្មវិធីនោះក្រៅពី Nonkul រូបសង្ហាហើយក៏នៅឃើញមានអ្នកម៉ាក់រូបស្រស់ Aff ទៅអបអរសាទរជាមួយនិងម្ចាស់ចិត្តដែរ
បើមើលតាមរូបភាពរបស់ Nonkul ផុសនៅក្នុង IG គឺពិតជាធ្វើអោយហ្វេនៗអ្នកគាំទ្រញញឹមតាមដោយមិនដឹងខ្លួន ព្រោះតែម៉ាក់ Aff និងគ្រួសារខាងប្រុសនៅជុំគ្នាក្នុងកម្មវិធីតែមួយ នេះពិតជាកំលាំងចិត្តពិសេសមែន កក់ក្ដៅគ្រប់កាលទេស មើលទៅក្លិនស្នេហ៍ដូចជាជះខ្លាំងដល់ហើយ
អត្ថបទដោយ : នីត្តា