ការជក់បារីក្នុងបន្ទប់ ឬកន្លែងបិទជិត ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់នៅក្នុងប្រទេសជាច្រើន។ Jennie ក៏អាចប្រឈមមុខតាមផ្លូវច្បាប់ផងដែរ ដោយសារតែមានអ្នករាយការណ៍នាងទៅអាជ្ញាធរនៅក្នុងប្រទេសអ៊ីតាលី។ Jennie (BLACKPINK) ត្រូវបានគេចាប់បាន ថាបានជក់បារីក្នុងបន្ទប់ អំឡុងពេលត្រៀមខ្លួនដើរបង្ហាញម៉ូដ នៅទីក្រុង Capri កន្លងទៅ។ ឃ្លីបដែលបានបង្ហាញនេះដែរ ត្រូវបានបង្ហាញដោយចៃដន្យនៅក្នុង vlog របស់នាងផ្ទាល់ ដែលធ្វើឱ្យមានការរិះគន់ពីសាធារណជន។
បុគ្គលដដែល បានលើកឡើងទៀតថា៖ «ខណៈពេលដែលក្រុមការងារ កំពុងស្វែងរកផលិតផលលាបបបូរមាត់ Jennie បានទាញ Bubble Pen មកជក់។ វាបានកើតឡើងបែបហ្នឹងឯង តែពេលហ្នឹង វាចៃដន្យពេក ព្រោះឃើញអ្នកផាត់មុខ ងាកទៅ នាងជក់ ហើយពេលនាងផ្លុំផ្សែងនោះ អ្នកផាត់មុខក៏ងាកមកជួនគ្នាដែរទៅ។ នាងបានបន្តសុំទោស សូម្បីតែកម្មវិធីនេះចប់ទៅហើយ ក៏បុគ្គលិកដែលនៅទីនោះផ្ទាល់និយាយថាមិនអីដែរ ព្រោះពួកគេក៏ជាអ្នកជក់បារីដូចគ្នា។ ខ្ញុំក៏មានអារម្មណ៍តូចចិត្តដែរ ដែលនាងត្រូវគេយល់ខុសលើខ្លួនពេញទឹកពេញដីបែបនេះ»។
Bubble Pen គឺជាប្រភេទ Vape ដែលត្រូវបានលក់ទូទៅនៅហាងទំនិញ។ ទោះបីជា Jennie អាចទទួលបានការអនុញ្ញាតឱ្យជក់បារីពីក្រុមការងារក៏ដោយ ក៏នៅក្នុងប្រទេសអ៊ីតាលី វាគឺជាទង្វើខុសច្បាប់ក្នុងការជក់បារីក្នុងបន្ទប់ នៅកន្លែងសាធារណៈតាំងពីឆ្នាំ ២០០៥ ។ Vapes ត្រូវបានបញ្ចូលក្នុងច្បាប់នេះចាប់ពីឆ្នាំ ២០១៤ មក៕
