Bella Ranee នារីចិត្តបុណ្យរៀបចំពិធីបុណ្យកឋិននៅវត្តមួយក្នុងប្រទេសជប៉ុន សង្ឃឹមថា “Will Chawin” ចូលរួមដំណើរកម្សាន្ត។ មានរូបភាព

ដើរធ្វើបុណ្យមិនឈប់មិនឈរទាល់តែសោះសម្រាប់តារាសម្ដែងស្រីល្បីឈ្មោះ Bella Ranee ព្រោះតែថ្មីៗនេះឃើញនាងត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់បុណ្យ​កឋិន​ទៅ​ធ្វើបុណ្យ​កសាង​វត្ត​នៅ​ណា​ហ្គោ​យ៉ា ប្រទេសជប៉ុន នៅក្នុងខែវិច្ឆិកា តែមិនដឹងថាម្ចាស់ចិត្តរូបសង្ហានិងទៅចូលរួមជាមួយដែរឬអត់ទេ

“ទិវាមាតាឆ្នាំនេះមិនទាន់ដឹងថាទិញអ្វីជូនគាត់នោះទេ ហើយក៏មិនទាន់បានគិតដែរ ប្រហែលជានាំគាត់ទៅស្ដាប់ព្រះធម៌ដូចកាលពីឆ្នាំមុន ព្រោះឃើញថាមានការផ្លាស់ប្ដូរច្រើន ខ្ញុំជាអ្នកនាំមា៉ក់ដើរលើផ្លូវមួយនេះ ស្ដាប់ធម៌ឬទៅតាំងសមាធិ យើងឃើញថាមានការផ្លាស់ប្ដូរផ្នែកផ្លូវអារម្ម​ណ៍ច្រើន មានសតិជាងមុន យល់ថានេះជាកាដូដ៏ល្អសម្រាប់ម៉ាក់ រឿងកាដូវាជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយព្រោះចង់សងគុណគាត់ តែវាមិនស្ថិតលើរបស់តូចធំអ្វីនោះទេ ខ្ញុំគ្រាន់តែចង់អោយគាត់ចងចាំថាឆ្នាំនេះយើងជូនអីគាត់ តែក្រោយៗមកនេះម៉ាក់គាត់លែងខ្វល់រឿងរបស់ហើយ មិនបាច់ទិញទេព្រោះមានគ្រប់យ៉ាងហើយ”

After Footer (Active) - damrei Mr1 Zone2

“ឬមួយនាំកូនប្រសារមកអោយម៉ាក់ល្អទេ ថាម៉េចៗ (ប្រហែលជាទៅញុំបាយជុំគ្នា?) នៅមិនទាន់មានគម្រោងនោះទេ រឿងនេះសុំគិតមើលសិន នៅមិនទាន់ដឹងទេថាបានជួបគ្នាឬអត់ ទិវាមាតាឆ្នាំនេះមិនទៅណាទេ ព្រោះបិទថ្ងៃទុកនាំម៉ាក់ទៅស្ដាប់ធម៌ចា”

“ឆ្នាំនេះលែងធ្វើបុណ្យកឋិននៅប្រទេសថៃហើយចា សូមអញ្ចើញពេលនេះតែម្ដង ព្រោះទៅធ្វើនៅប្រទេសជប៉ុន ឆ្នាំនេះខ្ញុំជាម្ចាស់ផ្ដើមបុណ្យកឋិនសម្រាប់សាងសង់វត្តនៅប្រទេសជប៉ុន នឹងទៅខែ 11 ខាងមុននេះចា។ រឿងបង Will ខ្ញុំមិនទាន់បានអញ្ជើញទេ នៅមិនទាន់បានប្រាប់ តែប្រហែលជាបានទៅជាមួយគ្នា ប៉ុន្ដែមិនប្រាកដចិត្ត 100 ភាគរយទេ តែបើប្រាប់មុនប្រហែលជាគាត់អាចឆ្លៀតទៅបាន”

អត្ថបទដោយ : នីត្តា