Phupha ស្នេហាម៉ឺនឆ្នាំផុសរូបជូនពរខួបកំណើត Mint Chalida យ៉ាងផ្អែមល្ហែមតែរូបថតនេះដូចជាកំពុងសុំរៀបការមែនទេ?! មានរូបភាព

ឃើញស្ងាត់ៗកុំយល់ច្រលំព្រោះនៅតែផ្អែមល្ហែមដូចដើមសម្រាប់គូរស្នេហ៍តារាប្រុសស្រី Mint Chalida-Phupha Techa-narong នៅក្នុងថ្ងៃពិសេសដែលត្រូវជាថ្ងៃខួបកំណើតរបស់សង្សាស្រីស្អាតសំណព្វចិត្តដូច្នេះហើយទើប Phupha សុំស្វីតបន្ទិចដោយការផុសរូបគូនិងអមជាមួយសារថា

“Happy birthday I wish for you to be very happy and may all your desires come true. I hope this year and all the years to come bring only good things into your life. May we share happiness together until we grow old.”

ពេលឃើញរូបភ្លាមម្នាក់ៗភ្ញាក់ផ្អើលព្រោះស្មានតែមួយគូនេះមានដំណឹងល្អមួយគូទៀត ព្រោះរូបភាពនិងបរិយាកាសជុំវិញវាស៊ីគ្នាពេក សូម្បីតែតារាស្រី Eye Kamonnet នៅចូលទៅខមិន “រៀបនិងស្រែកហូរហើយតើពេលឃើញដំបូង”

អត្ថបទដោយ : នីត្តា