ទើបភ្ញាក់ខ្លួន! PK Piyawat បើកចិត្តព្រមទទួលថាជីវិតក្រោយលែងលះ Yogurt Natthachacha ពិតជាវេទនាណាស់ក្លាយជាមនុស្សប្រុសគ្មានលុយជាប់ខ្លួនហើយគិតថានិង…….!​ មានរូបភាព

ចេញមកបើកចិត្តនិយាយពីជីវិតបន្ទាប់ពីលែងលះជាមួយអតិតភរិយា Yogurt Natthachacha សម្រាប់ពិធីករ PK Piyawat នៅក្នុងកម្មវិធី Thairath Talk ដែលចាក់ផ្សាយនៅក្នុងប៉ុស្ដន៍ Thairath 

ដោយនៅក្នុងវគ្គមួយនៃកម្មវិធី PK បាននិយាយពីជីវិតរៀបការ ហើយព្រមទទួលថា ខ្លួនឯងជាមនុស្សប្រុសខ្លាចក្នុងការរៀបការ ប្រាប់ជានិច្ចថា មិនចង់រៀបការ ហើយនៅថ្ងៃនេះការគិតនោះក៏នៅតែមិនផ្លាសប្ដូរ លើកមុនរៀបការព្រោះតែអ្នកនៅជុំវិញខ្លួនប្រាប់ថា យើងត្រូវតែរៀបការ ទើបឆ្លើយទៅវិញថា អើបើការក៏ការ

ចំណែករឿងអត់មានលុយ PK ព្រមទទួលត្រង់ទៅត្រង់មកថាសម្រាប់ផ្ទាល់ខ្លួន ពេលនេះគឺមិនមានទេ ហើយនៅពេលដែលសួរថា ធ្លាប់ទេថាខ្លួនមានអារម្មណ៍ខុស សំដៅដល់រឿងស្នេហាម្នាក់ៗសុទ្ធតែខុសឬយ៉ាងណា….រឿងនេះ PK ប្រញាប់ក្រវីក្បាលថា មិនបន្ទោសនរណា

អត្ថបទដោយ ​: នីត្តា