Baitoey RSiam បញ្ចេញប្រតិកម្មបន្ទាប់ពីលេចលឺពាក្យចរចាមរាមថាលែងលះប្ដីព្រោះតែត្រូវធ្វើរឿងមួយនេះ! មានរូបភាព

ក្រោយពីតារាចម្រៀងស្រី Baitoey RSiam ត្រូវបានគេបញ្ចេញពត៌មានក្នុងអក្សរកាត់ តារាចម្រៀងស្រីគិតខ្លីលែងប្ដី លួចទៅថតរូបតាំងមុខរោងការជាមួយនិងតារាចម្រៀងប្រុសសង្សាចាស់ រហូតធ្វើអោយអ្នកបណ្ដាញសង្គមតាមសើរើរកការពិត

ជាក់ស្ដែង (8 សីហា 2024) នៅពេលចូលទៅមើលនៅក្នុង IG របស់អ្នកនាង Baitoey ឃើញថាសាម៉ីខ្លួនបានផុសបង្ហាញការងារផ្សេងៗតាមធម្មតា ហើយនៅមានផុសក្នុង IG story ជារូបភាពជាមួយកូនស្រីទៅដើរលេងតាមភាសាម៉ាក់កូន ជារូបភាពគួអោយស្រលាញ់និងកក់ក្ដៅខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះអ្នក Baitoey បានធ្វើការផុសម្ដងទៀតខណៈនាងកំពុងធ្វើការថត  MV គម្រប់ខួប 11 ឆ្នាំ ដោយអមជាមួយសារថា “ត្រលប់មកម្ដងទៀត 11 ឆ្នាំកន្លងផុតទៅ ស្រលាញ់ត្រូវបើក (ណែនទ្រូង)” នៅមិនទាន់បើកបង្ហាញថាជាការងារអ្វី ប៉ុន្ដែគ្រាន់តែឃើញរូបក៏ដឹងថាអេម

ចំណែករឿងលែងលះជាមួយស្វាមីមិនឃើញសាម៉ីខ្លួនបកស្រាយអ្វីទាំងអស់!

អត្ថបទដោយ : នីត្តា