“Janie-Mickey” បង្ហាញរូបភាពដ៏កក់ក្តៅនិងគួរឱ្យស្រលាញ់……មានរូបភាព

Janie Tienphosuwan និង Mickey Nont រួមជាមួយកូនស្រី ចូលគោរពសុំពរជ័យពី Da Hathairat ដែលជាផលិតកររឿងដ៏ល្បីមួយរូប ដែលត្រូវបានចាត់ទុកថាជាម្តាយក្នុងវិស័យសិល្បៈ។

ជាថ្ងៃដ៏គួរឱ្យស្រលាញ់មួយទៀតសម្រាប់គ្រួសាររបស់តារាសម្តែងស្រី Janie Tienphosuwan ដែលរួមជាមួយនឹងស្វាមី Mickey Nont និងកូនស្រីជាទីស្រលាញ់ Nong Nola បានធ្វើដំណើរទៅគោរព និងសុំពរជ័យក្នុងឱកាសទិវាបុណ្យមាតាជាតិ 12 សីហា ពី Da- Hathairat Amtawanich ជាផលិតកររឿងភាគដ៏ល្បីល្បាញ ដែលនាងគោរពរាប់អានជាម្តាយក្នុងវិស័យសិល្បៈ។

After Footer (Active) - damrei Mr1 Zone2

គួរ​បញ្ជាក់​ថា​នេះ​ជា​រូបភាព​គ្រួសារ​ដ៏​ធំ​របស់​តួឯក​ស្រី Janie ដែល​កម្រ​បង្ហាញ​មុខ​តាម​បណ្តាញ​សារព័ត៌មាន​ម្ដង​ទៀត បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​មក។

ហើយនៅក្នុងរូបថតដ៏កក់ក្តៅនេះក៏មាន Khun Mae Chamaiporn Thianphosuwan ម្តាយរបស់ Janie និងក្រុមគ្រួសាររបស់ប្អូនស្រី Jan Chalisa ដែលបានចូលរួមទទួលទានអាហារផងដែរ។ វាជាសេចក្តីស្រឡាញ់ និងភាពកក់ក្តៅ។