Toey Jarinphon បើកទ្វាផ្ទះថ្មីនៅខៅយ៉ៃទទួលស្វាមគន៍ Yaya អង្គុយផឹកតែមើលទេសភាពជុំវិញផ្ទះក្ដីសុខពិតៗសម្រាប់ក្រមុំៗទាំងពីរ! មានរូបភាព
នៅក្នុងរឿងអាចជួបគ្នាបានតែមួយរឿង ប៉ុន្ដែនៅខាងក្រៅតួឯកស្រីទាំងពីរជួបគ្នារាប់ភ្លេចសម្រាប់ Yaya Urassaya និង Toey Jarinphon ទោះជាមិនឃើញទៅដើរលេងជុំគ្នាព្រោះតែនៅក្រុមផ្សេងគ្នា តែមិត្តភាពក្នុងជីវិតពិតក៏មិនភ្លេចគ្នាដែរ ជាមហាមិត្តដែលមិនបញ្ចេញលើបណ្ដាញសង្គម
ជាមួយនិងរូបភាពជាក់ស្ដែង Yaya បានធ្វើដំណើរទៅសួរសុខទុក្ខ Toey ដល់ផ្ទះថ្មីនៅឯខៅយ៉ៃ ហើយយើងក៏បានឃើញពីសម្រស់ផ្ទះដ៏ស្រស់ស្អាត ទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅព្រោះមានព័ទ្ធទៅដោយសួនផ្កាចំរុះពណ៌ដ៏ស្រស់ស្អាត ជាផ្នែកមួយបន្ថែមភាពស្រស់ស្រាយអោយកាន់តែពិសេសឡើង
តែក៏មិនដឹងដែរថាការមកលេងរបស់ Yaya លើកនេះព្រោះតែចង់ពិភាក្សាការតុបតែងផ្ទះរបស់សិស្សច្បងឬយ៉ាងណា ព្រោះនាងពេលនេះក៏កំពុងតែសាងសង់ផ្ទះនៅខៅយ៉ៃដូចគ្នា។ ហើយរូបរបស់ក្រមុំៗពិតជាគួអោយស្រលាញ់ខ្លាំងណាស់
អត្ថបទដោយ : នីត្តា