មកមើលផ្ទះចំការរបស់ Bow Maylada ពិតជាមិនធម្មតាឃើញមុខដូចកូនចិនមែនពិតតែរឿងចំការមិនអោយចាញ់នរណាឡើយ! មានរូបភាព

អាចនិយាយបានថានេះជាភាពជោគជ័យមួយទៀត សម្រាប់តួឯកស្រីស្អាតកាត់ចិនយ៉ាង Bow Maylada ដែលមានគោលបំណងសាងសង់ផ្ទះលំហែរជិតៗធម្មជាតិនៅខេត្ត កានចាន់បុរី ដែលមានភ្នំព័ទ្ធជុំវិញ ដែលទេសភាពបៃតងគ្រប់កន្លែងតែម្ដង

ដោយនៅក្នុង IG របស់អ្នកម៉ាក់ Bow ដែលតែងតែផុសបង្ហាញភាពរីកចម្រើនអោយហ្វេនៗបានឃើញជាប់រហូត នៅជុំវិញផ្ទះក៏មានដាំដំណាំ ជាពិសេសគឺពោតទុកញុំខ្លួនឯងផងដែរ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងអ្នកម៉ាក់របស់ Bow បាននាំទៅមើលផលដំណាំដែលទទួលបានពីការខិតខំមើលថែរហូតទទួលបានផលថ្ងៃនេះ អាចនិយាយបានថាស្រស់ស្រាយបំផុត ព្រោះពោតផ្ដល់ផលបានច្រើនណាស់ ហើយរសជាតិដឹងយ៉ាងច្បាស់ថាផ្អែមឆ្ងាញ់ពិតៗ ឃើញបែបនេះហើយហ្វេនៗមិនសរសើរមិនបានទេ ឃើញដូចចិនៗតែពូកែខាងចំការដូចគ្នាចា

អត្ថបទដោយ : នីត្តា