ម្ចាស់ផ្ទះលុយច្រើនស្រាប់! Baitoey Rsiam នៅតែដូចដើមគ្រឿងសង្ហារិមក្នុងផ្ទះបើមួយណាមិនពេញចិត្តគឺត្រូវដូចចេញភ្លាមៗ! មានរូបភាព
ពិតជាសំណាងពិតៗសម្រាប់ Baitoey Rsiam នារីដែលពេញទៅដោយទំនុកចិត្ត និងគំនិតអ្នកជំនួញ ម្ចាស់ប្រេនគ្រឿងសំអាងម៉ាកល្បី ហើយជាពិសេសអោយតែនាងចាប់កាន់អ្វីក៏ដូចជាមានការគាំទ្រមានការចាប់អារម្មណ៍រហូត
ជាក់ស្ដែង! សាម៉ីខ្លួនក៏ទើបតែសំរុកធ្វើគម្រោងថ្មីដ៏ធំដុំមួយទៀត គឺការកែលម្អឬផ្លាស់ប្ដូរគ្រឿងសង្ហារឹមនៅក្នុងវិមានធំយ៉ាងចាស់ដៃ ដោយក្រុមការងារខាង Tik Tok ឈ្មោះ @chattamartpansarat បាននាំយកបរិយាកាសដើរតួពិនិត្យមើលក្នុងផ្ទះ ហើយយកមកចែករំលែកអោយគ្រប់គ្នាបានមើល ថែមទាំងរៀបរាប់ថា “អ្វីដែលមិនអូខេ អូន Baitoey សុំប្ដូរចេញទាំងអស់”
ដោយពីដំបូង Baitoey បានបញ្ជាក់ពីតម្រូវការថា ចង់ប្ដូរសាឡុងបន្ទប់ទទួលភ្ញៀវ តុញុំបាយថ្មី និងបន្ថែមកន្លែងសម្រាប់រក្សារបស់ពិសេសផ្ទាល់ខ្លួន
“ថ្ងៃនេះសម្រុកចូលផ្ទះអូន Baitoey ថ្ងៃនេះអូន Baitoey ផ្ដល់សិទ្ធអោយពួកយើងត្រួតពិនិត្យទាំាំងមូលតែម្ដង ចង់ផ្លាស់ប្ដូរគ្រឿងសង្ហារឹមថ្មី មិនថាជាសាឡុង ចង់ប្ដូរសាឡុងជាសាឡុងស្រូបវិញ្ញាណ ចង់អោយស៊ីគ្នានិងព៌ណជញ្ជាំង ថ្ងៃនេះយើងចង់មកណែនាំ មកវាស់ទំហំដល់ផ្ទះតែម្ដង យើងនិងកែលម្អត្រង់នេះទាំងអស់ រួមទាំងតុអាហារ ជ្រើសរើសយកតុអាហារជាថ្មវិញ យើងនិងរៀបចំអោយស្អាតតែម្ដង យើងនិងប្រើតុមូលដើម្បីប្រយ័ត្នកន្លែងទុកដាក់ទូតាំងរបស់ ហើយចាំមើលយើងមកតាមដានទាំងអស់គ្នា”
អត្ថបទដោយ : នីត្តា