សើចជ្រុះធ្មេញ! Baifern Pimchanok បន្ទាប់ពីត្រូវមិត្តភ័ក្ដសុំថតវីដេអូពេលអត់តែងមុខតែនាងសុំ 1 នាទីទៅធ្វើរឿងនេះ! មានរូបភាព

ត្រលប់មកសាងស្នាមញញឹមដល់ហ្វេនៗម្ដងទៀត សម្រាប់តួឯកស្រីស្អាតអារម្មណ៍យ៉ាង Baifern Pimchanok ដោយនាងសុំផ្ដោតអារម្មណ៍តែលើរឿងធ្វើការ និងសុំចំណាយពេលនៅជាមួយគ្រួសារ មិត្តភ័ក្ដជាទីស្រលាញ់យ៉ាងពេញទំហឹង

ដោយថ្មីៗនេះ Baifern ក៏បានបើកទ្វាផ្ទះទទួលមិត្តភ័ក្ដ ដើម្បីមកមើលរឿង Tong Prakai Saed ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍

After Footer (Active) - damrei Mr1 Zone2

ដោយមហាមិត្តយ៉ាង Non Inthanon ឆ្លៀតឱកាសបបួលម្ចាស់ផ្ទះស្រីស្អាតលេង Tik Tok ជាមួយគ្នា ហើយក៏នៅមានធ្វើត្រាប់តាមក្នុងរឿងភាគដែលអ្នកទាំងពីរកំពុងមើលផងដែរ។ ខណៈពេលនោះទោះបីជានាងមុខទទេគ្មានម្សៅ តែសុំពេលពួកម៉ាកមួយនាទីដើម្បីទៅគូសចិញ្ចើមសិន អាចនិយាយបានថារឿងនេះបង្កើតសម្លេងសើចដល់ហ្វេនៗជាខ្លាំង

អត្ថបទដោយ : នីត្តា