អស់អនាគតដោយសារស្រី! PK Piyawat សារភាពថាពេលនេះក្នុងខ្លួនសល់តែ 700 បាតការងារក៏គ្មានទើបដឹងខ្លួនថាអ្វីៗគ្រប់យ៉ាងមកពី…..! មានរូបភាព

អាចនិយាយបានថាជាប្រធានបទដោយមហាជនចាប់អារម្មណ៍ជាខ្លាំងសម្រាប់ពិធីករប្រុសពេញដោយសមត្ថភាពយ៉ាង PK Piyawat ដោយមុននេះបានចេញមកប្រកាសលែងលះជាមួយអតិតភរិយាស្រីស្អាត Yogurt Natthachacha ហើយការរិះគន់សព្វសារពើក៏បានកើតឡើងហូរហែរ

ជាក់ស្ដែង PK Piyawat បានចូលរួមក្នុងកម្មវិធីលើកដំបូងក្រោយពីមានការរិះគន់ធ្ងន់ សាម៉ីខ្លួនបានផ្ដល់បទសម្ភាសន៍ដល់អ្នកការសែតថា “ខ្ញុំដឹង ថាខ្ញុំភ្លាតស្នៀត តែសមត្ថភាពការសម្ដែង ការនិយាយរបស់ខ្ញុំនៅតែល្អដូចដើម ខ្ញុំរងចាំថ្ងៃនោះត្រលប់មកម្ដងទៀត ក៏តូចចិត្តដូចគ្នាដែលបែកចែកមិនដាច់ រវាងជីវិតផ្ទាល់ខ្លួននិងសមត្ថភាព ប៉ុន្ដែយល់ពីសង្គម​ថៃ ទើបព្រមទទួលនូវអ្វីដែលបានធ្វើ ខ្ញុំភ្លាតស្នៀតខ្លួនឯង”

After Footer (Active) - damrei Mr1 Zone2

“ព្រឹត្តិការណ៍ទាំងអស់ត្រូវបានរបូតចេញពីដៃ តែមិនមែនសុំការងារធ្វើទេណា នរណាចង់ផ្ដល់ឱកាស ក៏អាចទាក់ទងមកបាន តែបើអោយរត់ទៅសុំការងារធ្វើ ធ្វើរួចទេ”

“រឿងផ្ទាល់ខ្លួនសុំមិននិយាយទេណា សម្រាប់រ៉ាវដ្រាម៉ាដែលបានកើតឡើង នរណាចង់ថាអីក៏ថាទៅ ថ្ងៃនេះសុំមិននិយាយ អ្នកសិល្បៈមិនបាននៅខាងខ្ញុំៗក៏មិនថាអ្វី វាធ្វើអោយយើងដឹងថាតើនរណានៅក្បែរយើង ចង់និយាយពាក្យថាសក់នរណាក្បាលអ្នកហ្នឹង បំពេញកិច្ចរបស់ខ្លួនអោយបានល្អទៅបានហើយ ព្រមទទួលថានៅតែនិយាយគ្នាបាន ចំណែករឿងឃ្លាអ្វីផ្សេងៗនោះ ទុកជារឿងអនាគតចុះ ព្រោះក្នុងពេលនេះនៅមិនទាន់ដឹងអ្វីទាំងអស់ ខាង Yogurt ក៏មិនបានទាក់ទងមក សុំមិនឆ្លើយតបថាដល់ថ្នាក់ប្ដឹងផ្ដល់ឬអត់” 

“ប្រកាសរឿងលុយកាក់ថាមិនគង់វង់ប៉ុន្មានទេ តែត្រូវប្រាប់អ្នកម៉ាក់ដែលមើលថែ ថាពេលនេះនៅសល់តែ 700 បាតក្នុងក្រប៉ៅ ចំណែកអ្នកបារម្ភមិនបាច់បារម្ភនោះទេព្រោះមានម៉ាក់និងបងប្រុសនៅក្បែរបាទ”

អត្ថបទដោយ : នីត្តា