Matt Peeranee ប្រាប់ពីដំណើរដើមទងឈុតដែលនាងពាក់ក្នុងកម្មវិធីជប់លៀងថាភរិយាកំពូលតារាម្នាក់នេះអោយនាងជាកាដូ! មានរូបភាព

យកចិត្តទុកដាក់គ្រប់រឿងបើអោយនិយាយគឺមួយនិយាយមិនចប់ទេ សម្រាប់ពិធីមង្គលការរបស់តួឯកស្រីកូនកាត់យ៉ាង Matt Peeranee ជាមួយនិងកូនកំលោះរូបសង្ហា Fame Phimadet ហើយភាពស្រស់ស្អាតរបស់កូនក្រមុំធ្វើអោយគ្រប់គ្នាសរសើមិនដាច់ពីមាត់តាំងពីចុងជើងដល់ចង់សក់

ដោយថ្មីៗនេះ Matt បានចេញមកប្រាប់ពីឈុតលើខ្លួននាងក្នុងពិធីមង្គលការថា ទទួលបានពីមិត្តសម្លាញ់យ៉ាង Nicha Thanalongkorn ដែលជាស្នាដៃរបស់អ្នកច្នៃម៉ូដដ៏ល្បីឈ្មោះ ហើយក៏ជាភរិយារបស់តួឯកប្រុស Ananda Everingham ដែលបានចូលរួមបង្កើតឈុតនេះឡើង ហើយ Matt បានសរសេរជាសារអគុណដល់មិត្តសម្លាញ់ថា

After Footer (Active) - damrei Mr1 Zone2

“ឈុតនេះត្រូវអគុណមិត្តជាទីស្រលាញ់ដែលបានធ្វើអោយជាកាដូ  @nichath ព្រោះចង់ក្លាយជានារីរាំវង់ ទាំងខ្លី ទាំងវាងខ្នងដើម្បីអោយស៊ីគ្នានិងកម្មវិធី ទើបត្រូវអោយនារីស៊ិចស៊ីធ្វើ ដូច្នេះហើយទើបត្រូវបញ្ជក់ដល់អ្នកច្នៃម៉ូដថា….យកសំពត់ខាងក្រោយអោយវែងបន្ទិច”

អត្ថបទដោយ : នីត្តា