មកដឹងតម្លៃខ្លួនមហាសាល Aum Patcharapa បន្ទាប់ចុះកុងត្រាជាមួយប៉ុស្ដន៍លេខ 7 រយៈ 27 ឆ្នាំមិនធ្លាប់គិតថានិងចាកចេញ! មានរូបភាព
តារាសម្ដែងស្រីកំពូលសម្រស់សាច់ចាំយ៉ាង Aum Patcharapa អាចនិយាយបានថានាងគឺជា Logo របស់ប៉ុស្ដន៍លេខ 7 ពិតៗជាតួឯកស្រីចិត្តបុណ្យមករហូត រយៈពេលជិត 30 ឆ្នាំតាំងតែចាប់ផ្ដើមចូលសិល្បៈដំបូងៗ ហើយរហូតមកដល់ពេលនេះនាងបានសាងស្នាដៃជាច្រើនសម្រាប់អ្នកគាំទ្ររបស់នាង
តាំងពីថ្ងៃដំបូងរហូតមកដល់ពេលនេះ Aum ក៏នៅតែជាតួឯកស្រីរបស់ប៉ុស្ដន៍លេខ 7 ជាតួឯកអស់កល្ប ទោះបីជាអ្វីៗបានផ្លាស់ប្ដូរ តួឯកប្រុសតួឯកស្រីស្រករៗនាងសុទ្ធតែបានផ្លាស់ប្ដូរចេញទៅតែនាងនៅតែស្រលាញ់ចិត្តមួយថ្លើមមួយស្មោះស្មគ្រ័គ្រប់សម័យកាល
ព័ត៌មានពីទំព័រមនុស្សឆ្លងដែន លោកបានបង្ហោះសារថា៖ “ប៉ុស្ដន៍លេខ 7 បន្ដកុងត្រាជាមួយម៉ែ Aum 20 លានបាត ក្នុងឋានៈឯកអគ្គរាជទូតឬ Logo របស់ប៉ុស្ដន៍ដោយមិនចាំបាច់សម្ដែងរឿង ចង់ទទួលសម្ដែងក៏បានតាមចិត្តរបស់ម៉ែ Aum ថែមទាំងចែកទុនអាជីវកម្មរួម ត្រៀមពង្រីកសាខាក្រៅប្រទេសឆាប់ៗនេះ ជើងខ្លាំងនៅតែជាជើងខ្លាំង នៅផ្ទះតែងខ្លួនៗស្អាតក៏មានលុយហូរហៀបានដែរ!!! មនុស្សឆ្លងដែនសូមរាយការណ៍”
អត្ថបទដោយ : នីត្តា
O6umgBoZaxrXYTEB9n3daj6u5Ur1FD1XTs7Shxi7cB330eK28EnFZsULNTUrAolLuvLG_4742-n3UhfEl9jpUckQPnhf89A_ZxtGlh-A60Qh91MuE_urFByWxLWYVKsEbo0KYPimiHNWB/s1600/gal-9512958-20240819023829-95bc5f4.jpeg” style=”display: block; padding: 1em 0; text-align: center; “>