អូហូចង់ធ្វើខួបកំណើតដែរ! Bella Ranee ជូនកាដូខួបកំណើតរបស់បង Ploy អ្នកចាត់ការផ្ទាល់ខ្លួនលុយទាំងដុំៗតែម្ដងហើយ! មានរូបភាព
អាចនិយាយបានថាជាអ្នកចាត់ការផ្ទាល់ខ្លួនដែលស្និតស្នាលនិងយល់ចិត្តយល់ថ្លើមបំផុត ព្រោះអ្នកទាំងពីរមានទំនាក់ទំនងធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្រលាញ់ដូចជាសមាជិកក្នុងគ្រួសារម្នាក់ទៀតទៅហើយសម្រាប់ Bella Ranee និងបង Ploy
ដោយជាក់ស្ដែងបង Ploy អ្នកចាត់ការផ្ទាល់ខ្លួន Bella បានផុសរូបភាពដ៏សែនកក់ក្ដៅនិងគួអោយស្រលាញ់ ព្រោះសាម៉ីខ្លួនត្រូវបានប្អូនស្រី surprise ធ្វើខួបកំណើតអោយ តាមរយៈឃ្លាថា “អគុណគ្រប់គ្នាដែលមក surprise ថ្ងៃខួបកំណើត មិនបាច់ដេកចាំត្រូវឆ្នោតទេ…..ថ្ងៃនេះក្លាយជាអ្នកមានហើយ!!!វីដេអូចុងក្រោយជំនួសពាក្យអគុណចា ស្រលាញ់#40stillcool” ក្រៅពីនេះ Bella ក៏បានបបួលអ្នកម៉ាក់ Prane មកចូលរួមជាមួយដែរ
ចំណែកឯអ្នកគាំទ្រឯណ្ណោះវិញបន្ទាប់ពីបានឃើញហើយក៏ប្រញាប់ចូលទៅចូលរួមជូនពរដល់ម្ចាស់ខួបយ៉ាងច្រើន នៅពីខាងក្រោមរូបថត
អត្ថបទដោយ : នីត្តា