មិនគួអោយជឿថា Janie Tienphosuwan កាលពីនៅវ័យជំទង់ស្រស់ស្អាតយ៉ាងនេះស្អាតខុសពីបច្ចុប្បន្នខ្លាំងណាស់! មានរូបភាព
42 ឆ្នាំហើយតែរាងនៅតែអេមនៅតែឡូយគ្មានទាស់ សម្រាប់អ្នកម៉ាក់កូនមួយស្រីស្អាតយ៉ាង Janie Tienphosuwan ព្រោះតែការមានវិន័យខ្ពស់ក្នុងការមើលថែរូបរាងកាយរហូតមក
ហើយក្រៅពីរូបរាងមុខមាត់ Janie ក៏ជាតារាស្រីម្នាក់ទៀតដែលគ្រប់គ្នានិយាយមិនឈប់ថានាងនៅតែស្អាតនៅតែក្មេងជាងវ័យទោះជាពេលវេលាកន្លងហួសពីមួយឆ្នាំទៅមួយក៏ដោយ ជាពិសេសនៅពេលបានឃើញវីដេអូចាស់ៗពេលនាងនៅវ័យជំទងគឺពិតជាគួអោយស្រលាញ់ខ្លាំងណាស់
ក្នុងវីដេអូនេះសាម៉ីខ្លួនដូចជាអៀនៗមុខមាត់ច្រមិចច្រមើមគួអោយខ្នាញ់ ញញឹមស្រស់ទាក់ចិត្តអ្នកគាំទ្រដោយមិនដឹងខ្លួន អាចបញ្ជាក់បានដោយខមិនខាងក្រោមវីដេអូដែលហ្វេនៗសរសើរមិនដាច់ពីមាត់ ម្នាក់ៗសុទ្ធតែប្រាប់ថានាងស្រស់ស្អាតគ្មានប្រែប្រួល
អត្ថបទដោយ : នីត្តា