ផែនដីនេះមានតែយើងពីរនាក់! Nadech-Yaya បណ្ដើរគ្នាតាមផ្លូវនិយាយកៀកកើយស្វីតៗឡើងអ្នកតាមផ្លូវឆ្ងល់ថា……! មានរូបភាព
ជាគូស្នេហ៍ដែលប្រើជីវិតសាមញ្ញបំផុតសម្រាប់តួឯកប្រុសរូបសង្ហា Nadech Kugimiya ជាមួយនិងម្ចាស់ចិត្តស្រីស្អាត Yaya Urassaya ព្រោះតាំងតែអ្នកទាំងពីរចាប់ដៃស្រលាញ់គ្នាឃើញថាអ្នកទាំងពីរទៅណាមកណាក៏ធម្មតាៗ
ដោយមុននេះឃើញថា Nadech-Yaya តែងតែប្រើពេលវេលាទំនេរសម្រាកលំហែរទៅសមុទ្រ ហើយរូបភាពស្អាតៗរបស់ទាំងគូដែលផុសនៅលើបណ្ដាញសង្គមពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយក៏ទទួលបានឥទ្ធិពលស្នេហ៍ជះលប់សមុទ្រផងដែរ
ហើយថ្មីៗនេះ អ្នកគាំទ្របានឃើញអ្នកទាំងពីរតែងខ្លួនធម្មតាៗដើរកៀកកើយគ្នានៅតាមផ្លូវ ពាក់អាវគូស្នេហ៍បញ្ចេញសាច់ដុំស្មា ស្លៀកខោប្រហែលៗគ្នាទៀត សំខាន់ដើរកៀកកើយគ្នាតាមផ្លូវជះភាពផ្អែមល្ហែមជាសាធារណៈដោយមិនខ្វល់ពីហ្វេនៗតាមផ្លូវសោះ ឆ្ងល់ថាពេលដើរនិងមានឃើញហ្វេនៗដែរទេអាយដល
អត្ថបទដោយ : នីត្តា