ឆ្នាំនេះមានច្រើនគូខ្លាំងណាស់! Patricia ពរពោះកូនទីពីរទៅដើរលេងនៅភូកេតយ៉ាងមានក្ដីសុខកូនស្រីច្បងក៏ធំលឿនញញឹមស្រស់មិនធម្មតាព្រោះមានគ្នាលេងហើយ! មានរូបភាព
ប្រមូលខោអាវដាក់កាបូបទៅដើរលេងសម្រាកលំហែរកាយលំហែរចិត្តគំនិតនៅសមុទ្រយ៉ាងត្រជាក់ចិត្ត សម្រាប់តួឯកស្រី Patricia Good ហើយពេលនេះក៏កំពុងតែក្លាយជាអ្នកម៉ាក់កូនពីរហើយដែរ
ជាក់ស្ដែង Patricia ក៏បានផុសរូបភាពស្អាតជាច្រើនសន្លឹកខណៈនាំកូនស្រីច្បង Alicia ដើរលេងជាមួយលោកតាម៉ាក់យាយ ជាពិសេសនាងតូចនៅបញ្ជូនស្នាមញញឹមដ៏គួអោយស្រលាញ់ដាក់កាមេរ៉ា ហើយបងៗពូមីងលង់ស្នេហ៍ព្រោងព្រាត
រឿងនេះអាចនិយាយបានថាលង់ៗៗៗៗ ដកចិត្តមិនរួចសោះឡើយ ព្រោះតែនៅខាងក្រោមរូបសុទ្ធតែខមិនរបស់បងៗពូមីងអ្នកស្រលាញ់ក្មេងទាំងអស់និង ម្នាក់ៗសុទ្ធតែប្រាប់ក្នុងន័យតែមួយថាលង់និងនាងតូចខ្លាំងណាស់
អត្ថបទដោយ : នីត្តា