ស្មានតែជាបងប្អូន! Noon Woranuch ថតវីដេអូរាំជាមួយនារីម្នាក់នេះស្អាតក្មេងឃើញហើយលង់តែម្ដងប៉ុន្ដែពេលដឹងហួសចិត្តតាមពិតគឺជា……! មានរូបភាព

អាចនិយាយបានថាមានសកម្មភាពកក់ក្ដៅអោយឃើញជាញឹកញាប់ សម្រាប់តារាសម្ដែងស្រីកូនប្រសារស្រីត្រកូលអ្នកមានប្រចាំប្រទេសយ៉ាង Noon Woranuch ព្រោះស្វាមីនាងគឺជា Todd Piti Bhirombhakdi ហើយនាងពិតជាមានភាពស្និតស្នាលជាមួយសមាជិកគ្រួសារខាងស្វាមីខ្លាំងណាស់

ដូចមុននេះមានការជួបជុំញុំបាយជុំគ្នាក្នុងថ្ងៃខួបកំណើតរបស់អ្នកម៉ាក់ក្មេក ហើយក្រៅពីនេះក៏នៅមានក្មួយស្រីស្រស់ស្អាតហើយស្រលាញ់គ្នាចុះសម្រុងគ្នាយ៉ាងល្អ ជាក់ស្ដែង Noon រាំលេងជាមួយអូន Nisa កូនស្រីច្បងរបស់ Tae-Phurit Bhirombhakdi បងប្រុសរបស់ Todd Piti 

After Footer (Active) - damrei Mr1 Zone2

ដោយអូន Nisa គឺជាក្មួយស្រីរបស់ Noon នេះឯង វីដេអូនេះគឺពិតជាគួអោយស្រលាញ់ទាំងមីងទាំងក្មួយតែម្ដង ស្អាតមិនចាញ់គ្នាសោះឡើយ មីងក៏ស្រស់ ក្មួយក៏ស្អាតមើលមួយភ្លេតស្មានតែជាបងប្អូនបង្កើតទៅហើយ

អត្ថបទដោយ : នីត្តា