Chompoo Araya ប្រាប់សកម្មភាពរបស់ Lisa ទៅជួបជាមួយកូនស្រីពៅពិតជាក្រែងចិត្តពិតមែនព្រោះត្រូវគេបង្អាប់ថា…….! មានរូបភាព

អាចនិយាយបានថាហ្វេនៗដែលបានឃើញនាងតូចកូនពៅស្រីរបស់ Chompoo Araya ពិតណាស់ថានិងធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្តមិនរួមនោះទេ មិនថានរណាក៏ចង់នៅក្បែរក៏ចង់លេងជាមួយដែរ សូម្បីតែតារាល្បីលំដាប់ពិភពលោកយ៉ាង Lisa Lalisa Manoban មករកនាងតូចដល់ផ្ទះ ហើយក៏នាំគ្នាលេងដូចក្នុងវ័យតែមួយអញ្ចឹង

“Gale ក៏បុិនប្រសព្វពូកែយកចិត្ត ហើយស្វាគមន៍ភ្ញៀវបានយ៉ាងល្អ គាត់គឺគាត់ចរិកពិត យកចិត្តយកថ្លើម ចង់រាំក៏រាំ ហើយពេលនេះកំពុងពេញនិយាយពេញលេង ចេះទាំងច្រៀងចម្រៀងភាសាកូរ៉េទៀត ធ្វើតាមបងៗព្រោះពេលខ្លះគាត់ជួយបងគាត់បង្កើតមាតិកា ដូច្នេះទើបគាត់ទទួលបានឥទ្ធពលពីបងៗរបស់គាត់ ពេលនេះគ្រប់គ្នាហៅ Lisa ថាពួកម៉ាកអូន Gale បានទេ? គឺក្រែងចិត្ត (សើច) តែនាងតូចគាត់ចាំបងស្រីបានណា ពេលខ្លះនិយាយពីបងទៀត គាត់នឹកៗបងអត់ឃើញមកលេងជាមួយទៀត”

After Footer (Active) - damrei Mr1 Zone2

“ថ្ងៃដែលអូន Lisa  មកលេងផ្ទះ តាមពិតទៅគឺគ្មានរឿងអ្វីនោះទេ មើលថែប្អូនដូចសព្វមួយដងនិង​ឯង សួរគាត់ថាចង់ញុំអ្វីចាំរៀបចំអោយ តែភាគច្រើនលេងជាមួយក្មេងៗ ហើយក៏មានថើបគ្នាទៅវិញទៅមក ប្អូនគាត់រាំក្បាច់ផ្សេងៗជាមួយកូនពៅ នេះពិតជារូបភាពដ៏ល្អខ្លាំងណាស់ រីករាយស្វាគមន៍ប្អូនស្រីជានិច្ច មិនដឹងថាពេលណាបានជួបគ្នាទៀតនោះទេ”

អត្ថបទដោយ : នីត្តា