12 ឆ្នាំបានកន្លងផុតទៅតែ Yaya-Baifern មិនដែលមានរឿងអាស្រូវអោយហ្វេនៗពិបាកចិត្តជាមួយនាងនោះទេស្អាតទាំងកាយស្អាតទាំងចិត្ត! មានរូបភាព
ជំហានដែលឈានចូលក្នុងវិស័យសិល្បៈ ហើយមានការទទួលស្គាល់ទាំងរូបរាង មុខមាត់ ស្នាដៃការងារសម្ដែងរួមទាំងនិស័្សយផ្ទាល់ខ្លួន ទាំងអស់នេះសុទ្ធតែជាផ្នែកផ្សំដ៏ល្អដែលធ្វើអោយគ្រប់គ្នាទទួលស្គាល់រហូតក្លាយទៅជាសំណព្វចិត្តរបស់ហ្វេនៗទូរទាំងប្រទេស
ថ្ងៃនេះយើងមកមើលរូបភាពកញ្ញាទាំងពីរកាលពី 12 ឆ្នាំមុនរបស់ Yaya Urassaya និង Baifern Pimchanok ដែលបានថតគូគ្នាពីមុន
Yaya Urassaya ចូលមកប្រលូកក្នុងសិល្បៈ 2008 ចាប់ផ្ដើមជាតារាម៉ូដែល ក្រោយមកក៏ក្លាយជាតារាសម្ដែងដំបូងក្នុងប៉ុស្ដន៍លេខ 3 តាំងពីពេលនោះមកក៏មានការទទួលស្គាល់ស្នាដៃនាងរហូតមកដល់ពេលនេះ
Baifern Pimchanok ទទួលបានកេរ្ដិ៍ឈ្មោះក្នុងខ្សែភាគយន្ដ រឿងតូចៗតែហៅថាក្ដីស្រលាញ់ ២០១០ ទទួលបានការពេញនិយមនិងរកកម្រៃរាប់សែនរាប់លានតែម្ដង ក្រោយមកនាងក៏បានហ្វឹកហាត់ជំនាញផ្សេងៗ រហូតបានក្លាយជាតួឯកលំដាប់ជួរមុខ
ទោះបីជា Yaya-Baifern នៅកន្លែងធ្វើការផ្សេងគ្នា តែម្នាក់ៗនៅតែទាក់ទងតាមដានគ្នាមករហូត អោយតែមានឱកាសបានចូលរួមកម្មវិធីតែមួយក៏តែងតែមានរូបភាពគូស្អាតៗ និងគួអោយស្រលាញ់មកផ្ញើរដល់ហ្វេនៗជានិច្ច ជាពិសេសអ្នកទាំងពីរតាំងពីចូលប្រលូកក្នុងសិល្បៈមកគឺមិនដែលមានរឿងអាស្រូវណាមួយមកបំផ្លាញ់ក្ដីស្រលាញ់របស់ហ្វេនៗដែលមានចំពោះអ្នកទាំងពីរនោះឡើយ មិនថារឿងការងារ រឿងស្នេហា រឿងអត្តចរិក…..ស្អាតគ្រប់គ្រឿងតែម្ដង
អត្ថបទដោយ : នីត្តា