សម្ដែងតែដូចមែនទែន Nadech-Yaya ដើរតួជាម៉ាក់ប៉ារបស់អូន Gale តែសមគ្នាហួសដូចគ្រួសារតែមួយពិតៗ! មានរូបភាព

ជារូបភាពដែលគួអោយស្រលាញ់បំផុតសម្រាប់អនាគតកូនកំលោះកូនក្រមុំយ៉ាង Nadech Kugimiya និង Yaya Urassaya ក្រៅពីធ្វើអោយហ្វេនៗចង់ឃើញបរិយាកាសក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរហើយ ក៏នៅចង់ឃើញអ្នកទាំងពីរក្លាយជាប៉ាម៉ាក់របស់គេផងដែរ

បើត្រលប់ទៅស្ដាប់បទសម្ភាសន៍របស់ Nadech សាម៉ីខ្លួនបានប្រាប់ថាក្នុងជីវិតពិតខ្លួនចង់បានកូនច្រើនៗព្រោះតែខ្លួនជាមនុស្សស្រលាញ់ក្មេង តែដល់ពេលជួប Yaya ត្រូវចាប់ហ្វ្រាំងនិងធ្វើចិត្តអោយត្រជាក់។ ប៉ុន្ដែមុននិងបានឃើញរូបភាពទាំងអស់នោះសូមមកមើលរូបភាពនេះសិន គឺជារូបដែល Yaya បានជួបនិងអូន Gale កូនស្រីពៅរបស់ Chompoo Araya ឃើញហើយចង់ប្រាប់ពិតជាគួអោយស្រលាញ់ណាស់ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ Nadech បានជូនគូដណ្ដឹងមកថតកម្មវិធីហើយបានជួបនិងនាងតូចជាមួយគ្នា

After Footer (Active) - damrei Mr1 Zone2

ទើបធ្វើអោយរូបភាពបានផុសចេញមក Nadech-Yaya ដូចបានក្លាយជាម៉ាក់ប៉ាគេពិតៗអញ្ចឹង បានកូនស្រីម្នាក់តែគួអោយស្រលាញ់លើសលប់

អត្ថបទដោយ នីត្តា