ស្ងាត់ៗ Janie Tienphosuwan បង្ហាញមុខចូលរួមកម្មវិធីរបស់ប៉ុស្ដនិ៍លេខ 7 ហ្វេនៗភ្ញាក់ផ្អើលអត់រឿងអ្វីសោះ! មានរូបភាព

Janie Tienphosuwan បង្កើតការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីនាងបង្ហាញខ្លួនចូលរួមកម្មវិធី THE SOCIAL WARRIOR ក្នុងប៉ុស្ដនិ៍លេខ 7 លើកដំបូង

ធ្វើអោយអ្នកគាំទ្ររបស់តួឯកស្រី Janie ភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះនាងបានបោះជំហានចូលរួមជាមួយប៉ុស្ដនិ៍លេខ 7 កម្មវិធី  THE SOCIAL WARRIOR ដោយពិធីករថ្មី កំពូលតារាម៉ូដែលល្បី អ្នកនាង Pim Sonya និងពិធីករ DJ ល្បីឈ្មោះ Matoom Techin 

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះនៅមានតារាល្បីឈ្មោះប្រចាំប្រទេសយ៉ាង Aum Atichat និង Gubgib Sumonthip បង្ហាញខ្លួនជាលើកដំបូងនៅប៉ុស្ដនិ៍លេខ 7 ដូចគ្នា។ Janie Tienphosuwan ចាប់​ផ្ដើម​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​រៀន​នៅ​វិទ្យាល័យ ហើយ​តែង​តែ​សម្ដែង​រឿង​ភាគ​នៅ​ប៉ុស្ដិ៍​លេខ​៣ មករហូត តែលើកនេះជារឿងថ្មី ថ្មីដល់ថ្នាក់តាមមិនទាន់ ហើយក៏មិនយល់ដែរថាហេតុអ្វីបានជាតារាសម្ដែងប៉ុស្ដនិ៍លេខ 3 អាចឆ្លងចូលប៉ុស្ដនិ៍លេខ 7 បាន បើបែបនេះមានតែរង់ចាំតាមដានទាំងអស់គ្នាថានាងពិតជាផុសកុងត្រាពិតមែនឬ?

អត្ថបទដោយ​ : នីត្តា