ទេពធីតាដើរដី! Janie ស្អាតហួសថ្លែបន្ទាប់ពីតែខ្លួនប្រែកាយជាទេពធីតាពាក់ស្លាប់មិនដឹងបម្រុងហោះទៅណាទេ…តែទេពធីតាហេតុអ្វីក៏ស៊ិចស៊ីខ្លាំងម្លេស! មានរូបភាព
ធ្វើអោយគ្រប់គ្នាជ្រើមជ្រួលពេញទាំង IG សម្រាប់តារាសម្ដែងស្រីស្អាតកូនមួយយ៉ាង Janie Tienphosuwan ដោយជាក់ស្ដែងបានបង្ហាញខ្លួនក្នុងកម្មវិធី Miss Grand Saraburi ឆ្នាំ 2025 នៅក្នុងឈុតហែលទឹក នៅលើឆាកនៃទីក្រុងខ្នាតតូច Buland Pool
ដោយសាម៉ីខ្លួនបានស្លៀកឈុតទេពធីតាដែលបង្ហាញអោយឃើញពីរូបរាងគ្រប់ជ្រុងទាំងអស់ ថែមទាំងមានពាក់ស្លាបពណ៌សបរិសុទ្ធ បង្កើតភាពលេចធ្លោរនិងទាក់ទាញទ្វេដង នៅពីខាងក្រោមរូបភាពនេះ Janie បានសរសេរប្រយោគថា “Universe show me how good it gets.”
រឿងនេះក្រៅពីធ្វើអោយហ្វេនៗជ្រួលជ្រើមចុចឡាយចុចខមិនសរសើរពីសម្រស់នាងយ៉ាងច្រើន អ្វីដែលសំខាន់ម្នាក់ៗកំពុងតែវិលវល់មិនដឹងថាមើលកន្លែងណាមុននោះទេ
អត្ថបទដោយ : នីត្តា