មនុស្សស្រលាញ់យើងពិតគឺ….Fame Phimadet និយាយមិនលាក់ពីភរិយាជាទីស្រលាញ់ Matt Peeranee បានផ្លាស់ប្ដូរជីវិតអោយកាន់តែល្អប្រសើរឡើងរាល់ថ្ងៃសំខាន់មាននិយាយរឿងដំណឹងល្អ…..! មានរូបភាព
គូស្វាមីភរិយាថ្មោងថ្មីដែលគ្រប់គ្នាឃើញហើយញញឹមតាមគ្រប់ពេលព្រោះមួយគូនេះតាំងពីរៀបការហើយមកតែងតែមានរឿងរ៉ាវបង្កើតស្នាមញញឹមគ្រប់ពេល Matt Peeranee និង Fame Phimdej មិនថារឿងផ្អែមល្ហែមមិនថារឿងញោះគ្នានោះទេ
ជាក់ស្ដែង Matt Peeranee បានចូលរួមក្នុងកម្មវិធី បើកបង្ហាញកម្មវិធីនៅលើប៉ុស្តិ៍ GMM25 មានការសម្ភាសន៍រឿងរ៉ាវស្នេហា ដែលធ្វើអោយអ្នកទាំងពីរសម្រេចចិត្តរៀបការ ហើយពេលការហើយស្ថានភាពបែបណាដែរ….
ដោយខាង Matt បានបើកបង្ហាញថា “មុនខ្ញុំបញ្ចប់ស្នេហាចាស់ 4 ខែ ជួបគ្នាលើកដំបូងមិននិយាយគ្នាសូម្បីមួយម៉ាត់ តែមកនិយាយគ្នាពេល 4-5 ថ្ងៃក្រោយពេលបានឡាយរបស់ខ្ញុំ ហើយទើបមកដឹងពេលក្រោយៗមកទៀតជាតារា តាំងពីចំនុចនោះមកយើងក៏ចាប់ផ្ដើមមើលចិត្តគ្នាស្គាល់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំចូលមកផ្លាស់ប្ដូររបៀបជីវិត ផ្លាស់ប្ដូររឿងប្រចាំថ្ងៃរបស់ខ្លួនពីការចូលចិត្តចេញក្រៅជាមួយមិត្តភ័ក្ដិយប់ៗ ផឹកអោយតិចជាងមុន គេងអោយលឿនជាងមុន នេះជារឿងល្អៗទាំងអស់
សម្រេចចិត្តរៀបការបន្ទាប់មើលចិត្តគ្នាជិត 2 ឆ្នាំ រឿងខ្ញុំផ្ទាល់ជាមនុស្សចិត្តល្អស្រាប់ ចូលមកដើម្បីធ្វើអោយជីវិតគេល្អប្រសើរជាងមុន មើលចិត្តគ្នាមួយរយៈធំហើយឃើញថាគ្មានអ្វីដែលត្រូវអោយរងចាំទៀតទេ
ចំណែករឿងភ្ជាប់ពាក្យតូចៗ តាំងចិត្តថាធ្វើអោយតូចបំផុតតាមដែលអាចធ្វើទៅបាន ពីការអញ្ចើញភ្ញៀវ 60 នាក់ ឡើងមក 80 នាក់ ដល់ពេលថ្ងៃមែនទែន 300 នាក់ សូមអគុណគ្រប់គ្នាហើយក៏សូមទោសដែលអញ្ជើញមិនអស់គ្នា ព្រោះតែមិនបានត្រៀមអ្វីទុកមុនសោះ ព្រោះក្នុងចិត្តចង់ធ្វើកម្មវិធីតូចមែន យើងចង់ធ្វើផ្ទះមុន ប៉ុន្ដែដោយសារតែ Fame គាត់មានមិត្តច្រើនហើយក៏ច្រើនមែនទែនៗៗៗ” ប្រយោគចុងក្រោយគឺ “ពួកយើងត្រៀមខ្លួននិងមានកូនស្នងត្រកូលហើយ…..”
អត្ថបទដោយ : នីត្តា