លែងទ្រាំទៀតហើយ Nack Charlie ហែកកេរ្ដិ៍ GAMINE បន្ទាប់បែកគ្នារឿងលុយ 5 សែនបាតជំពាក់ត្រូវតែសងមិនមែនធ្វើភ្លេចទេ! មានរូបភាព

Nack Charlie ឡាយហែកកេរ្ដិ៍គ្មានទុកមុខអោយ GAMINE រឿងរ៉ាវលុយ 5 សែន កុំគិតថាលើកលែងអោយអ្នកឯងអោយសោះ ព្រោះអ្នកឯងមិនសាកសមនិងបានវានោះទេ

នៅតែជាប្រធានបទក្ដៅលើបណ្ដាញសង្គមអនឡាយក្នុងខណៈពេលនេះសម្រាប់តារាសម្ដែងប្រុស Nack Charlie ជាមួយនិង GAMINE  TikToker ជនជាតិកូរ៉េ ដោយសាម៉ីខ្លួនបានចេញមកប្រកាសថាអ្នកទាំងពីរបានចែកផ្លូវគ្នាដាច់ស្រលះគ្មានពាក់ព័ទ្ធអ្វីទៀតនោះទេ ថែមទាំងបញ្ចេញអារម្មណ៍តានតឹងគ្មានសល់ ព្រោះតែទទួលរងការរិះគន់ជាច្រើន ចុងក្រោយ Nack Charlie ជ្រើសរើសយកការនិយាយចេញមកដើម្បីបញ្ជាក់អោយច្បាស់ពីមូលហេតុគ្រប់យ៉ាងចំពោះរឿងនេះ

ដោយការដោះស្រាយនេះខាង GAMINE បានឡាយបកស្រាយដូចគ្នាហើយពេលនោះមានវគ្គមួយដែលនាងបាននិយាយថា នាងបានចោលលុយកម្រៃជើងសារចុងក្រោយនៅផ្ទះ Nack ថែមទាំងនិយាយឌឺដងថា “សង្ឃឹមថាលុយមួយចំនួននេះអាចធ្វើអោយអ្នកចម្រើនរុងរឿងឡើង”

ហើយប្រយោគខាងលើនេះហើយដែលធ្វើអោយ Nack Charlie ក្ដៅស្លឹកត្រចៀកចេញមកហែកកេរ្ដិ៍គ្មានសល់ដោយប្រាប់ថា

“វាច្រើនជាងហ្នឹង សូមមេតា្ដដឹងផងបាទ នេះមិនមែនជាអ្វីដែលអ្នកឯងត្រូវទទួលបាននោះទេ កម្រៃជើងសារនេះគឺជាលុយដែលទទួលបានពីវីដេអូយូធូបរបស់ខ្ញុំទៅវិញទេ អ្នកឯងគ្មានសិទ្ធនិងទទួលបានវានោះទេ ដឹងទេថាការពិតលុយនេះគឺសម្រាប់ផ្គត់ផ្គង់ក្រុមហ៊ុនរបស់ខ្ញុំព្រោះនេះគឺជា Channel របស់ខ្ញុំ ដឹងអត់ថាខ្ញុំមិនបានមកអង្គុយបែងចែកថាថ្ងៃណាខ្ញុំឡាយអ្នកម្នាក់ឯងក្រោយមកទទួលបានកម្រៃ យកមកចែកអោយអ្នក​ឯង 50 ភាគរយទាំងអស់ តាមពិតទៅអ្នកគួទទួលបាននោះទេ គ្មាននរណាម្នាក់ធ្លាប់ទទួលបានកម្រៃនេះទេ ព្រោះអ្នកទទួលបានថ្លៃខ្លួនគិតជាម៉ោងរួចហើយ 2-4 សែនវាគ្រប់គ្រាន់ណាស់ហើយ វាច្រើនជាងថ្លៃដែលអ្នកមកជួយខ្ញុំលក់របស់ទៅទៀត ចំណូលរបស់ Channel ខ្ញុំតាមពិតទៅវាមិនមែនជាចំណែករបស់អ្នកនោះទេ ឬមួយធ្វើពុតភ្លេចចោលនៅផ្ទះខ្ញុំ”

ក្រោយមក Nack Charlie បានប្រាប់ទៀតថាលុយនេះវាជាប់ពាក់ព័ទ្ធរឿងក្នុងចិត្តខ្លួនឯងទៅវិញទេ “ខ្ញុំមិនចង់បានលុយនោះទេ ខ្ញុំនិងយកមកចែកជាថ្មីមិនលើស 1 អាទិត្យទេ ខ្ញុំនិងរកវិធីដោះស្រាយមិនអោយខុសច្បាប់ ខ្ញុំមិនយក ខ្ញុំមិនបានឌឺដងនោះទេណា ត្រៀមខ្លួនសប្បាយជាមួយខ្ញុំបានណា”

អត្ថបទដោយ : នីត្តា