អបអរសាទរអនាគតកូនក្រមុំ Taew Natapohn បង្ហើបប្រាប់ថានាងដេញបានវេលាល្អសម្រាប់ថ្ងៃមង្គលការហើយត្រៀមខ្លួនចូលរួមទាំងអស់គ្នា! មានរូបភាព

តារាស្រីស្អាតល្បីឈ្មោះ Taew Natapohn បន្ទាប់ពីមិត្តប្រុសអ្នកជំនួញធំម៉ឺនលានសុំរៀបការរួមមកឃើញថាជីវិតកាន់តែរីករាយទ្វេគុណ រូបភាពដើរលេងតាមកន្លែងផ្សេងៗនៅក្រៅប្រទេសក៏បានផុសឡើងក្នុងបណ្ដាញសង្គមយ៉ាងច្រើន ហើយអ្វីដែលសំខាន់ហ្វេនៗក៏ទន្ទឹងរងចាំមើលថ្ងៃមង្គលរបស់អ្នកទាំងពីរឡើងផ្សារភ្នែកអស់ហើយ

ជាក់ស្ដែងមកដល់ពេលថ្មីៗនេះសាម៉ីខ្លួនបានបើកចិត្តប្រាប់ពីថ្ងៃល្អដែលអ្នកទាំងពីរជ្រេហើយជ្រេទៀតដើម្បីរកថ្ងៃដែលល្អពិសេសសម្រាប់អ្នកទាំងពីរ គឺយកថ្ងៃដែលខាងប្រុសសុំរៀបការ ព្រោះពេលដែលនាងឃើញខាងប្រុសលុតជង្គង់គឺភ្ញាក់ផ្អើលខ្លាំងណាស់ ថែមទាំងនិយាយថានេះជារឿងពិត នាងពិតជាមិនបានដឹងឬមានអារម្មណ៍ទទួលបានតម្រុយអ្វីសូម្បីតែបន្ទិច ព្រមទទួលថាខាងប្រុសពិតជា Surprise បានសម្រេច

ក្រៅពីនេះក៏បើកចិត្តនិយាយបន្ថែមថាកំណត់ថ្ងៃរៀបការក្នុងខែមករា ឆ្នាំ 2025 ក្រុបការងារអ្នករៀបចំបានផ្ដោតអារម្មណ៍ទៅលើភាពសាមញ្ញៗរបស់ពួកយើងទាំងពីរដែលជាចរិកលក្ខណៈផ្ទាល់របស់ពួកយើងតែម្ដង

លឺបែបនេះហើយនៅចាំអីទៀតអ្នកគាំទ្រកាត់ឈុតរងចាំចូលរួមបានហើយ ត្រៀមខ្លួនអាយដលជោគជ័យរឿងស្នេហាម្នាក់ទៀតហើយចា

អត្ថបទដោយ : នីត្តា