Bow Maylada ខិតខំប្រឹងប្រែងធ្វើការអស់ពីកំលាំងកាយចិត្តរាល់ថ្ងៃក៏ព្រោះតែរឿងមួយនេះ…….លឺអ្នកម៉ាក់របស់នាងនិយាយហើយបេះដូងរីក! មានរូបភាព
ធ្វើអោយបេះដូងអ្នកជាម្ដាយត្រូវរីកធំឡើងមួយរំពេចហើយស្នាមញញឹមក៏ផុសឡើងលើផ្ទៃមុខដោយមិនបានដឹងខ្លួណ សម្រាប់តួឯកស្រីស្អាតមុខស្រស់ Bow Maylada ដោយថ្មីៗនេះអ្នកម៉ាក់របស់នាងបានបើកបង្ហាញពាក្យសម្ដីដ៏សែនមានន័យធ្វើអោយគ្រប់គ្នាបានត្រជាក់ចិត្តតាមអ្នកម៉ាក់ដែរ
ដោយ Bow Maylada បានប្រាប់ថា “ស្រីស្អាតចិត្តល្អសម្រាប់អ្នកម៉ាក់រហូតទៅ នាងប្រាប់ថាគ្រប់កាក់គ្រប់គឺអោយម៉ាក់ទាំងអស់ អ្នកជាម្ដាយបានលឹហើយញញឹមមិនដឹងខ្លួន គ្រប់សេនម៉ាក់ទុកអោយកូនតែពេលនេះម៉ាក់សុំមួយគូនេះសិន55555”
ថែមទាំងបង្ហាញអោយឃើញរូបស្បែកជើងម៉ាកល្បីដែលខ្លួនចង់បាន ចង់ទិញយកមកពាក់ដើម្បីអោយស្រួលជើងរបស់ខ្លួន។ ឃើញបែបនេះហើយអ្នកគាំទ្រខ្នាញ់ម៉ាក់កូនមួយគូនេះណាស់គួអោយស្រលាញ់ទាំងពីរតែម្ដង ហើយមើលទៅដូចពួកម៉ាកនិងគ្នាអញ្ចឹងញ៉ោះគ្នាលេងបានយ៉ាងសប្បាយទៀត
អត្ថបទដោយ : នីត្តា