ឧត្ដមភរិយាសេដ្ឋីនីម៉ឺនលាន Sririta ធ្វើអោយមហាជនភ្ញាក់ផ្អើលពេលឃើញនាងស្លៀករ៉ូបក្រហមអូសដីតែសម្រស់ស្អាតលើសលប់ខុសពីអ្នកពោះធំផ្សេងទៀត! មានរូបភាព
Rita Sririta ភរិយាកំពូលសម្រស់ពាន់លានបាតរបស់ Korn Narongdej ពរពោះកូនទីពីរជាផ្លូវការតែរឿងសម្រស់ស្រស់ស្អាតទាក់ភ្នែកខុសពីមុនៗទៅទៀត
តារាសម្ដែងស្រីស្អាត Rita Sririta ភរិយាជាទីស្រលាញ់របស់អ្នកជំនួញធំប្រចាំប្រទេសយ៉ាង Korn ពេលនេះអ្នកទាំងពីរបានបន្ថែមទារយាទកូនទីពីររួមរាល់ជាផ្លូវការហើយ ហើយក៏អាចនិយាយប្រាប់គ្នាតៗបានថា ពោះធំកូនទីពីរនេះម៉ាក់ៗជះសម្រស់ខ្លាំងណាស់ ស្បែកភ្្លឺថ្លាទាក់ទាញក្រសែភ្នែកគ្រប់គ្នាទាំងអស់ ឬមួយមកពីស្វាមីថ្នាក់ថ្នមបានដិតដល់ទើបម៉ាក់ៗស្អាតបែបនេះ
ជាក់ស្ដែងរូបថតរបស់អ្នកម៉ាក់រូបស្រស់ខណៈពេលបណ្ដើរស្វាមីទៅចូលរួមក្នុងកម្មវិធីជាមួយឈុតពណ៌ក្រហមឆ្អិនឆ្អៅហើយឃើញពោះក៏ខ្ទាត់ធំជាងមុនខ្លាំងដែរ រូបថតផុសចេញភ្លាមៗហ្វេនៗចុចឡាយផងខមិនផងស្ទើរតែគាំង IG ទៅហើយ សំខាន់ម្នាក់ៗសុទ្ធតែប្រាប់ថាម៉ាក់ៗស្អាតខ្លាំងណាស់
អត្ថបទដោយ : នីត្តា