Bella បង្អួតចិញ្ចៀនដ៏ធំតែមួយវង់ពេញដៃអ្វីដែលសំខាន់ Will Schwinn ប្រើក្រសែភ្នែកស្រទន់សម្លឹងមិនដាក់ភ្នែក…..ចិញ្ចៀនពាក់ម្រាមមួយណាជួយមើលគ្នា! មានរូបភាព
បង្អួតភាពផ្អែមល្ហែមដោយមិនក្រែងចិត្តនរណាទាំងអស់ តាំងតែបើកបង្ហាញខ្លួនម្ចាស់បេះដូងមកឃើញថា Bella Ranee និងម្ចាស់ចិត្តរូបសង្ហា Will Schwinn ធ្វើដំណើរទៅក្រៅប្រទេសជាមួយគ្នាជាញឹកញាប់
ជាក់ស្ដែងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Bella បានបង្ហោះរូបភាពគួអោយខ្នាញ់របស់សាម៉ីខ្លួនខណៈពេលញុំបាយជុំគ្នា អាចនិយាយបានថាមិនត្រឹមតែគួអោយខ្នាញ់ទេថែមទាំងគួអោយស្រលាញ់ទៀត
មិនថារូបភាពដែលខាងស្រីចង់បង្ហាញចិញ្ចៀនលើដៃ ខណៈពេលខាងប្រុសប្រើក្រសែភ្នែកស្រទន់សម្លឹកខាងស្រីមិនដាក់ភ្នែកនៅក្បែរ រួមទាំងចិញ្ចៀនក្បាច់ផ្កាតូចៗ ដែលកឹបភ្ជាប់និងហោបៅអាវរបស់ Will Schwinn ហើយបើយើងសង្កេតអោយច្បាស់ៗយើងនិងឃើញថាវាជារូបផ្កាតែមួយដែល Bella ពាក់នៅនិងត្រចៀក
ប៉ុណ្ណឹងហើយបើមិនស្វីតទៀតក៏មិនដឹងថាយ៉ាងម៉េចទៀតទេ គូរនេះក្រោយតែស្វីតសាហាវ សំខាន់សាម៉ីខ្លួនមិនសូវប៉ុន្មានតែណាស់តែ ហ្វេនៗទៅវិញទេ ដែលអៀនក្រហមមុខក្រហមមាត់ពេញប្រទេសអស់ហើយ
អត្ថបទដោយ : នីត្តា