សង្សា Mario កាន់តែហ៊ានសាក់ពេញមួយចំហៀងដៃដូចក្រុម…..សូម្បីតែលោកក៏ភ្ញាក់ផ្អើលមិនចាញ់ហ្វេនៗដែរ! មានរូបភាព

ធ្វើអោយគ្រប់គ្នាផ្ទុះសំណើចពេញទាំងបណ្ដាញសង្គមមួយរំពេច បន្ទាប់ពីតារាសម្ដែងស្រី Junji Junjira មិត្តស្រីរបស់ Mario Maurer មិនថានាងចាប់កាន់អ្វីមកស្លៀកពាក់លើរាងកាយទេ ដឹងតែធ្វើអោយគ្រប់គ្នាគាំងយោបល់រហូត

ជាក់ស្ដែងនៅពេលថ្មីៗនេះ Junji ក៏បានសម្រេចចិត្តប្រែកាយជានារីជំនាន់ថ្មីដោយការសាក់ពេញមួយចំហៀងដៃ និងអមជាមួយឃ្លាថា “Sor សើមភ្លៀង” 

After Footer (Active) - damrei Mr1 Zone2

ក្រោយពីនោះមិនយូរប៉ុន្មានខាង Mario ក៏ប្រញាប់ចូលទៅចុចឡាយត្រូវចិត្ត ថែមទាំងខមិនរូប emoji ភ្លើង ព្រោះសម្រស់ម្ចាស់ចិត្តម្នាក់នេះទាក់ទាញមិនធម្មតាទេ។ ហើយហ្វេនៗឯណោះក៏មិនព្រមចាញ់ Mario ដែលម្នាក់ៗសម្រុកចូលទៅអោយរូបភ្លើងដែលបញ្ជាក់ពីភាពឆេះឆួលរបស់សាម៉ីខ្លួន ហើយជាពិសេសម្នាក់ៗសួរថាសាក់លេងឬសាក់មែន? តែខាង Junji តបថា “របកនេះមិនមែនព្រោះតែត្រូវទឹកទេ តែវារបកមុនបិទទៅទៀត” 

អត្ថបទដោយ : នីត្តា