អីយ៉ាស់កំពុងតែសាងស្នេហ៍ថ្មី? Baifern – Jess Jetpipat នៅសុខៗស្រាប់តែផុសរូបភាពដូចគ្នាគ្រាន់តែមិនមែនរូបគូរហើយអ្វីដែលសំខាន់ emoji បែបនេះ! មានរូបភាព

ដោយសារតែនៅលីវទាំងគូរទើបធ្វើអោយគ្រប់គ្នាផ្តោតអារម្មណ៍ជាពិសេសលើរឿងបេះដូងរវាងតួឯកស្រីស្អាត Baifern Pimchanok ជាមួយនិងតួឯកប្រុស Jess Jetpipat អ្នកទាំងពីរប៉ះគ្នាក្នុងរឿង (ថងប្រកាយសែង) ដូច្នេះហើយទើបធ្វើអោយមានការចាប់គូរអោយបែបនេះ

ប៉ុន្ដែធាតុពិតជាក់ស្ដែងមិនដឹងថារឿងនេះត្រឹមតែជាការចាប់ផ្គូរផ្គងឬអត់ទេ ព្រោះតែមានអ្នកសង្កេតឃើញថាអ្នកទាំងពីរបានផុស caption ដូចគ្នាហើយរូបភាពតែមួយទៀត សំខាន់ Baifern – Jess បានប្រើរូប emoji រូបបេះដូងពណ៌សពីរដួងដូចគ្នាទៀត

After Footer (Active) - damrei Mr1 Zone2

ហ្វេនៗដែលបានឃើញកំពុងតែត្រៀមសម្លេងហូរកញ្ចៀវសម្រាប់អ្នកទាំងពីរហើយចា តែទោះយ៉ាងណាមានតែតាមដានបន្ដទៀតតែប៉ុណ្ណោះព្រោះមិនទាន់ច្បាស់ថាជារឿងចៃដន្យឬមួយជាការតាំងចិត្តរវាងអ្នកទាំងពីរនៅឡើយទេ

អត្ថបទដោយ : នីត្តា