Yaya ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតទ្វេឡើងហ្វេនៗអ្នកគាំទ្រចម្លែកចិត្តគ្រប់ៗគ្នាប៉ុន្ដែកាន់តែចម្លែងពេលឃើញពាក្យខមិនរបស់ Nadech ដែលរសសេរបែបនេះថា……! មានរូបភាព
សម្រស់តាំងពីដើមដល់ពេលនេះគ្មានពាក្យថាអន់ថយ មានតែពាក្យថាស្អាតឡើងៗសម្រាប់តារាសម្ដែងស្រីកំពូលសមត្ថភាពយ៉ាង Yaya Urassaya ហើយគ្រប់ពេលដែលនាងជ្រើសរើសឬចាប់កាន់អ្វីយកមកតុបតែងខ្លួនក៏មិនដែលធ្វើអោយអ្នកគាំទ្រខកចិត្តម្ដងណាឡើយ
រហូតមកដល់ពេលថ្មីៗនេះ Yaya បានចេញមកបង្ហោះរូបភាពគូរជាមួយកាបូបម៉ាកល្បី ហើយស្ទាយដែលនាងផុសចេញមកនោះគឺថាអាជីពបូកជាមួយជំនាញ 100 ភាគរយទោះបីមើលនាងពីជ្រុងណាក៏ស្អាតទាំងអស់គ្មានទាល់ភ្នែកត្រង់ណាសោះឡើយ
ក្រោយពីរូបទាំងនោះបានផុសចេញទៅខាងម្ចាស់បេះដូង Nadech Kugimiya ប្រញាប់ចូលទៅសរសេរប្រយោគសរសើរមិត្តស្រីយ៉ាងលឿនថា “ស្អាតដូចគ្រាប់បែក” ធ្វើអោយខាងស្រីត្រូវឆ្លើយតបដោយរូបតុក្កតាសើចរឹងពោះវិញភ្លាមៗ
សំខាន់អ្នកបណ្ដាញសង្គមបានបង្អាប់ខាងប្រុសថា ពូកែខាងបង្កើតពាក្យថ្មីក្នុងការសរសើរមិត្តស្រីខ្លាំងណាស់ហ្វេនៗតាមមិនទាន់ទេ
អត្ថបទដោយ : នីត្តា