Pat Napapa បើខ្លួនធ្វើខុសសុខចិត្តអោយចាប់បញ្ជូនទៅប៉ូលីសតែកុំបញ្ជូនខ្លួនទៅអោយបុរសម្នាក់នេះព្រោះគួអោយខ្លាចជាងប៉ូលីសទៅទៀត! មានរូបភាព

កំពុងតែមានការជីកកកាយរឿងរ៉ាវរបស់ Tak Krakanok និងលោក Beer តារាល្បីលើបណ្ដាញសង្គមអនឡាយ ដែលយកមាសមកលក់តែមាសនោះបានលាយជាមួយនិងមាសមិនមានស្ដង់ដារ រហូតធ្វើអោយខាងហាងត្រូវប្រញាប់ទទួលទិញវិញព្រមទាំងរបស់ថែមទៀត រឿងនេះពីដំបូងឡើយគឺល្បីខ្លាំងណាស់ ប៉ុន្ដែកាន់តែល្បីបន្ទាប់ពី Noom Kanchai នាំអ្នកទាំងពីរខាងលើទៅចូលរួមក្នុងកម្មវិធី

ជាក់ស្ដែងនៅក្នុងកម្មវិធី មានការអានពត៌មានតែដល់ចំកន្លែងមាស Pat Napapa ក៏ប្រាប់ថា “ប្រសិនបើថ្ងៃណាមួយខ្ញុំធ្វើអ្វីខុស សូមទៅប្ដឹងប៉ូលីសអោយមកចាប់ខ្ញុំមកចាប់ខ្ញុំយកទៅចុះ យកខ្នោះដៃមកដាក់ហើយនាំចូលគុកតែម្ដងទៀត ប៉ុន្ដែសុំម្យ៉ាងកុំនាំយកអញទៅរកបង Noom Kanchai អោយសោះ”

After Footer (Active) - damrei Mr1 Zone2

ហើយខណៈពេលនោះមានអ្នកបន្ថែមថាបើនាំទៅកម្មវិធីរបស់បង Noom ជីកឬសជីកគល់គ្មានសល់ស្អីទេ តាំងពីរូបមុនកែសម្ភស្សវះកាត់ ធ្លាប់ទៅធ្វើស្អីគេមកខ្លះ ច្បាស់ជាត្រូវទទួលទោសធ្ងន់លើសដើម ទោះបីជាកំហុសត្រូវបានបំភ្លេចចោលហើយក្ដី​ តែបើត្រូវបានជីកឬសជីកគល់ហើយគឺចូលដើមហើយ

អត្ថបទដោយ : នីត្តា