ច្រើនតែអាយុទេ! Aff Taksaorn ស៊ិចស៊ីតិចៗតែស្អាតខ្លាំងៗបណ្ដើរម្ចាស់ចិត្តវ័យក្មេងចូលរួមពិធីមង្គលការតែកូនកំលោះកូនក្រមុំអៀបកៀន! មានរូបភាព
ក្រោយពីបានឃើញរូបភាពគូរស្នេហ៍ផ្អែមល្ហែមរបស់ Aff Taksaorn ជាមួយម្ចាស់ចិត្តវ័យប្អូនរូបសង្ហា Nonkul អាចនិយាយបានថាមានតែអ្នកសរសើរថាគូនេះស្អាតសង្ហាសក្ដិសមគ្នាខ្លាំងណាស់ ជាពិសេសខាងស្រីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងហើយក៏ក្មេងជាងមុនណាស់ដែរ
ដោយជាក់ស្ដែង Aff បានផុសរូបភាពស្លៀករ៉ូបបណ្ដើរ Nonkul ទៅចូលរួមពិធីមង្គលការមិត្តភ័ក្ដ ហើយឃើញថាស៊ិចស៊ីនិងស្រស់ស្អាតខ្លាំងណាស់ នៅពីខាងរូបនោះក៏មានប្រយោគសារថា “ពាក់ស្អាតជាងម្ចាស់ប្រេនបន្ទិចហើយចា”
ទោះបីជា Aff មិនសូវបញ្ចេញតែឈុតនេះស៊ិចស៊ីទាក់ទាញក្រសែភ្នែកគ្រប់ៗគ្នាកុំថាឡើយអ្នកក្នុងកម្មវិធីសូម្បីតែហ្វេនៗឯណោះក៏ទ្រាំមិនសរសើរមិនបានដែរ នេះបានដូចពាក្យបុរាណពោលថាស្រលាញ់ប្រុសក្មេងធ្វើអោយយើងក្មេងដែរ
អត្ថបទដោយ : នីត្តា