LISA ជួបរឿងដ្រាម៉ារិះគន់ Moonlit Floor លួចចម្លងភ្លេចចាស់ – ម្ចាស់បទចេញមកបកស្រាយបែបនេះថា…..! មានរូបភាព
ធ្វើអោយអ្នកគាំទ្រមានការភា្ញាក់ផ្អើលជាខ្លាំង សម្រាប LISA បន្ទាប់ពីផុសបទចម្រៀងថ្មី Moonlit Floor ដែលបានចាក់នៅក្នុងកម្មវិធី Global Citizen Festival 2024 លើកដំបូង ដោយបទភ្លេងស្រទន់ និងស៊ិចស៊ី មូលហេតុមកពីកំលោះបារាំងធ្វើអោយនាងធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយបានផ្ដល់ស្នាមថើបក្រោមពន្លឺព្រះច័ន្ទនៃទីក្រុងប៉ារីស ហើយក៏ត្រូវបានគេបង្អាប់ថាបទនេះចង់សំដៅដល់ម្នាក់នោះមែនទេ
តែរឿងនេះក៏មានការរិះគន់ បន្ទាប់ពីមានអ្នកបណ្ដាញសង្គមមួយចំនួនយល់ឃើញថា LISA លួចចម្លងបទភ្លេងរបស់អ្នកដទៃ ព្រោះភ្លេងស្រដៀងទៅនិងបទចម្រៀងពីបុរាណមួយ ប៉ុន្ដែខណៈពេលនោះក៏មានអ្នកគាំទ្ររបស់នាងចេញមកតវ៉ាជំនួសនាងថា តាមពិតទៅ LISA បាននាំយកបទភ្លេង Kiss Me ដែលជាក្រុមរបស់ Sixpence None the Richer មក Sampling (ការយកលំនាំភ្លេងផ្សេងមួយផ្នែកមកធ្វើជាបទភ្លេងថ្មី) មិនមែនជាការលួចចម្លងអ្វីទាំងអស់ ហើយសាច់ភ្លេងទាំងមូលគឺថ្មីទាំាំងអស់ មានបទភ្លេងពាក្យថា Kiss Me ដែលយកចេញពីបទចាស់តែបន្តិចប៉ុណ្ណោះ
ជាក់ស្ដែង (30 កញ្ញា 2024) Leigh Nash អ្នកចម្រៀងជួរមុខ Sixpence None The Richer ម្ចាស់បទ Kiss Me ក៏បានចេញមកផុសដល់ LISA ក្នុង IG ផ្ទាល់ខ្លួនថា “វាពិតជាល្អខ្លាំងណាស់ដែលបានឃើញចម្រៀងរបស់ខ្លួនចូលដល់ក្មេងជំនាន់ក្រោយ LISA ធ្វើបានល្អណាស់ជាមួយនិងរូបបែបថ្មីនេះ ខ្ញុំកំពុងតែចេញ Tour ក្នុងរដូវស្លឹកឈើជ្រុះនេះ ខ្ញុំពិតជារំភើបចិត្តដែលបានជួបជាមួយនិងហ្វេនជំនាន់ថ្មីរបស់ “Kiss Me” fans.”
អត្ថបទដោយ : នីត្តា