Mark-Kim ស្រុះស្រួលគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ហើយ Caption ស្វីតខ្លាំងណាស់ Legally locked in love ស្របច្បាប់ហើយចា! មានរូបភាព
ពីគូរចាប់ផ្គូរផ្គងក្លាយជាគូរស្នេហ៍ពិតប្រាកដ ហើយក៏ជាគូរជីវិតតែមួយដែរ សម្រាប់គូរស្នេហ៍តារាប្រុសស្រី Kimberly Ann ជាមួយស្វាមីរូបសង្ហា Mark-Prin ដែលបានដឹកដៃគ្នាចូលរោងការកាលពីចុងឆ្នាំមុន
ជាក់ស្ដែង Mark-Kim ក៏បានបង្ហាញរូបថតក្នុងថ្ងៃសំខាន់មួយទៀត គឺខណៈពេលអ្នកទាំងពីរបណ្ដើរគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាភរិយាស្វាមីស្រប់ច្បាប់
ដោយសាម៉ីខ្លួនទាំងពីរបានបានជ្រើសរើសទីតាំងចុះអីុតាស៊ីវិលនៅផ្ទះដែលខ្លួនតាំងចិត្តសាងសងជាចំណងដៃនិងសាក្សីស្នេហ៍ ថែមទាំងអញ្ជើញសាច់ញាតិគ្រួសារទាំងសងខាងមកចូលរួមធ្វើជាសាក្សីស្នេហ៍ក្នុងថ្ងៃសំខាន់នេះផងដែរ
ខាង Kimberly បានផុសរូបដោយអមជាមួយនិងប្រយោគសារថា “Legally locked in love.” (ចាក់សោរស្នេហាតាមច្បាប់គ្រប់ប្រការ) ចំណែកឯខាង Mark វិញក៏ផ្អែមមិនចាញ់ភរិយាដែរ “Forever & Always” (រហូតទៅហើយជារៀងរហូត)
អត្ថបទដោយ : នីត្តា