មិនធម្មតាមិនច្បាស់ៗតែ….! Nadech-Yaya ប្រកាសថាជ្រើសរើសយក 3 កន្លែងសម្រាប់កម្មវិធីរៀបការសូម្បីតែឈ្មោះកូនប្រុសកូនស្រីក៏ត្រៀមរួចហើយដែរ! មានរូបភាព

ជាពិធីមង្គលការដែលធ្វើអោយហ្វេនៗទន្លឹងរងចាំស្ទើរបែកផ្សែងសម្រាប់គូស្នេហ៍តារាប្រុសស្រីល្បីឈ្មោះយ៉ាង Nadech Kugimiya និង Yaya Urassaya បន្ទាប់ពីមានការលុតជង្គង់សុំរៀបការកាលពីឆ្នាំមុន ប៉ុន្ដែសាម៉ីខ្លួនប្រកាសពន្យាពេលរៀបការទៅវិញរហូតធ្វើអោយអ្នកខ្លះសង្ស័យថាទំនាក់ទំនងអាចមានការប្រេះស្រាំ

ជាក់ស្ដែងថ្មីៗនេះ Nadech បានចេញមកប្រាប់រឿងរ៉ាវស្នេហាក្នុងកម្មវិធី 3 Zap ដែលមានពិធីករល្បីៗដូចជា Noom Kanchai, Chompoo Araya និង Aff Thaksaorn

After Footer (Active) - damrei Mr1 Zone2

“មានការនិយាយជាមួយ Yaya រឿងរៀបការនិងរឿងមានកូនថា បន្ទាប់ពីរៀបការហើយចង់មានកូនប៉ុន្មាននាក់ គ្រាន់តែចង់បានច្រើនៗតែប៉ុណ្ណោះ (សើច) តែមិនចាំបាច់ធ្វើតាមការគិតរបស់ខ្ញុំនោះទេ ព្រោះ Yaya ប្រាប់ថាគាត់ជាអ្នកបង្កើត (សើច) មានឈ្មោះត្រៀមរួចហើយសម្រាប់កូនប្រុសកូនស្រី ពេលនេះចាប់ផ្ដើមរៀបគម្រោងសម្រាប់គ្រប់យ៉ាងហើយ ដំបូងគឺរឿងគម្រោងរៀបការគឺត្រូវតែសប្បាយរីករាយ ពិធីនិងត្រូវបានរៀបចំឡើង 3 កន្លែងមានទាំងក្នុងនិងក្រៅប្រទេស”

អត្ថបទដោយ : នីត្តា