Noom Kanchai ព្រលះវិញចាស់ដៃបន្ទាប់ពី Boss Paul និង Boss Kan គំរាមគំហែងខ្លាំងអាចនិយមាននរណាម្នាក់ត្រូវ…..! មានរូបភាព

នេះជាប្រធានបទក្ដៅដូចភ្នំភ្លើងដែលត្រូវបានអ្នកបណ្ដាញសង្គមនិយាយដល់និងចាប់អារម្មណ៍ខ្លាំងក្នុងពេលនេះ សម្រាប់ករណីដែលពិធីករល្បីឈ្មោះ Noom Kanchai បាន​ចេញ​មក​លាតត្រដាង​អាថ៌កំបាំង​នៃ​អាជីវកម្ម​លក់​ផ្ទាល់​ដែល​មាន​តារា​ល្បីៗ​ជា​ម៉ាស៊ីន​បម្រើ​របស់​ខ្លួន

រហូតមកដល់ថ្ងៃទី 10 ខែ តុលា 2024 Noom Kanchai បានចេញមកបង្ហាញសារគំរាមគំហែងតាមបណ្ដាញសង្គម ដោយមានទាំងសរសេរជាប្រយោគសារថា “ដាក់មកបាទ មេរបស់ពួកហែងអញមិនខ្លាចផង!”

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Noom Kanchai  បាននិយាយចំពោះប្រធានបទនេះខណៈពេលថតកម្មវិធីពត៌មានទាន់ហេតុការណ៍ពេលថ្ងៃត្រង់ថា “អាហ្នឹងវាគ្រាន់តែជាការសរសើរស្រាលៗទេ ប៉ុន្ដែអានេះវានិយាយចេញពីមាត់ មេហែងអញមិនខ្លាចផង មិនចាំបាច់សរសេរសារទេ មិនបាច់គំរាមខ្ញុំ ខ្ញុំមិនចូលចិត្តអ្នកគំរាមគំហែង បើគំរាមតែម្ខាងវាវែងណា សូម្បី”

“នេះខ្ញុំផ្ញើរខាងនេះទៅប្រាប់ Boss Paul សូម​ឬ​ទៅ​ប្រាប់​លោក Kan Kantaworn សូម​ប្រាប់​អ្នក​ទាំង​នេះ​ ស្ងាត់មាត់ វាគ្មានផលល្អសម្រាប់អ្នក ព្រោះចុងក្រោយហើយណា សង្គមមនុស្សសព្វថ្ងៃនេះអាចត្រលប់ទៅចាត់ការអ្នកឯង ជេរអ្នកឯងវិញបានគ្រប់ពេល ខ្ញុំថាអ្នកគួតែអោយកូនចៅរបស់អ្នកឯងស្ងាត់មាត់ស្ងាត់សម្ដីទៅ ហើយចេញមកបកស្រាយថាវាកើតឡើងអ្វីអោយប្រាកដ វាប្រសើរជាងដែលអ្នកឯងទៅបង្កើតពត៌មានក្លែងក្លាយ ឬមួយមិនមែនជាការបង្កើតឡើងព្រោះតែអ្នកមិនអាចបិតបាំងវាជិត គ្រប់គ្រង់មិនបាន ហើយអោយពួកនេះទៅអុកឡុងអ្នកនេះអ្នកនោះមែនទេ”

“ដូច្នេះហើយ សូមផ្ដាំប្រាប់ផងថា Paul, Kan ឬនរណាក៏ដោយមិនថាមេប្រុសឬមេស្រីទេ សូមទៅប្រាប់អោយផង កុំអោយចេញមកនិយាយបែបនេះទៀត អ្នកឯងទប់វាអោយជាប់សិនទៅបើមិនខុសមែនចេញមកនិយាយមកបកស្រាយនូវអ្វីដែលជាការពិត ថាវាយ៉ាងម៉េចវិញ”

“ប៉ុន្ដែការដែលមនុស្សនៅក្នុងក្រុមហ៊ុនរបស់អ្នក ចេញមកគំរាមគំហែងប្រជាជនខ្ញុំយល់ថាវាមិនសក្ដិសមទេ ហើយជួយប្រាប់ដល់អ្នកដែលសរសេរសារអំបិញមិញនេះផងណា ចេះតែសរសេរចឹងមកកើតដែរ កុំសរសេរ ព្រោះវាមានតែធ្វើអោយក្រុមហ៊ុនរបស់អ្នកត្រូវរកការវាយប្រហារកាន់តែខ្លាំងទេ ជឿខ្ញុំទៅ​កុំធ្វើចឹង នៅស្ងៀមៗល្អជាង”

អត្ថបទដោយ : នីត្តា