ជុំវិញការបញ្ហាការបោកប្រាស់ក្នុងប្រទេសថៃលោក Noom Kanchai ទទួលរកការគំរាមគំហែងរាល់ថ្ងៃដោយបញ្ជាក់ដល់លោកថាប្រយ័ត្នអស់ជីវិតកណ្ដាល…..! មានរូបភាព

ក្លាយទៅជាប្រធានបទកៅកគុកនៅក្នុងសង្គមប្រទេសថៃខណៈពេលនេះ សម្រាប់ករណីលក់ផលិតផលរបស់ក្រុមហ៊ុនធំល្បីឈ្មោះមួយ ដែលគ្រប់គ្នាសម្លឹងឃើញថាការចូលលក់នេះដូចជាការបោកប្រាស់ដែរឬទេបន្ទាប់វិធីនៃការលក់ ការកាត់ស្ដុកផលិតផល ធ្វើអោយអ្នកតំណាងលក់ឥវ៉ាន់មិនចេញរហូតឈានដល់ការជំពាក់បំណុលរាប់លាន មានជនរងគ្រោះចំពោះរឿងនេះជាច្រើន ក្រោយមកទៀតបែកធ្លាយថាមានតារាៗអ្នកល្បីឈ្មោះជាច្រើនជា ថៅកែក្នុងអាជីវកម្មនេះផងដែរ

ទាំងអស់នេះពិធីករ Noom Kanchai ដែលគ្រប់គ្នាបានស្គាល់និងខ្លាចរអាររឿងការជីកកកាយពត៌មានដែលនរណាៗក៏ស្គាល់ឈ្មោះលោក ដោយលោកបានប្រកាសអោយជនរងគ្រោះទាំងអស់ចេញមកនិយាយរួមទាំងរូបលោកនិងជួយសរសេរបញ្ហាទាំងអស់នេះនៅក្នុងកម្មវិធីរបស់ខ្លួនទៀតផង ដូច្នេះហើយទើបធ្វើអោយគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំង។ (9 តុលា 2024) Noom Kanchai បានបើកចិត្តនិយាយប្រធានបទនេះនៅក្នុងកម្មវិធី ពត៌មានទាន់ហេតុការណ៍ថ្ងៃត្រង់ក្នុងប៉ុស្ដន៍លេខ 3 ថា

After Footer (Active) - damrei Mr1 Zone2

“ពេលនេះខ្ញុំក៏មានពត៌មានច្រើនគ្រាន់បើដែរ ជាប្រធានបទដោយសង្គមមនុស្សកំពុងតែចាប់អារម្មណ៍ហើយអ្វីដែលធ្វើអោយខ្ញុំយល់ថាវាជារឿងចាំបាច់ត្រូវតែធ្វើក៏ព្រោះថារឿងនេះប្រជាជនត្រូវតែដឹង

ត្រូវនិយាយបែបនេះសិនណាថា ជាការយល់ឃើញផ្ទាល់ខ្លួន ខ្ញុំយល់ថាគ្រប់គ្នាសង្ឃឹមលើខ្ញុំនិងកម្មវិធី Hone Krasae តែគ្រប់គ្នាកុំភ្លេចណាថា ទីមួយ ខ្ញុំមិនប្រើប៉ូលីស ខ្ញុំមិនប្រើតុលាការ ខ្ញុំមិនមានច្បាប់នៅក្នុងដៃ ខ្ញុំគឺជាអ្នកការសែតតូចៗ ជាអ្នកការសែតម្នាក់ដែលត្រៀមខ្លួនជាស្រេចក្នុងការប្រកាសនិងផ្សាយបន្ដជំនួសអ្នកបាត់បង់ឬជនរងគ្រោះទាំងអស់ ចុងក្រោយខាងក្រុមហ៊ុនយក្សដ៏ធំមួយនេះខុសឬមិនខុសគឺជាតួនាទីរបស់ច្បាប់ត្រូវទេ មិនមែនជារបស់ខ្ញុំទេ ខ្ញុំគ្រាន់តែជាអ្នកប្រកាសម្នាក់ដែលតែងតែឈរក្បែរអ្នកនៅត្រង់នេះ ឈនៅខាងប្រជាជនដែលរងគ្រោះ ដូច្នេះហើយសូមមេត្តាយល់ផង ព្រោះខ្ញុំខ្លាចអ្នកខ្លះសង្ឃឹមលើរូបខ្ញុំដែលអាចផ្ដួលពួកគេបាន ខ្ញុំអាចចាត់ការពួកគេបាន មិនមែនបែបនោះទេ ខ្ញុំមិនត្រូវការទៅផ្ដួលនរណាឡើយ

ខ្ញុំគ្រាន់តែត្រូវការអោយប្រជាជនភ្ញាក់ខ្លួនកុំអោយដូចរឿងមាសដែលគ្រប់គ្នាមិនដឹងថាត្រូវយល់បែបណាល្អត្រូវ ជឿបែបណាល្អ មិនមែនអោយតែមាសថោកនាំគ្នាទិញៗ មិនលេងអញ្ចឹងទេ យើងត្រូវតែជ្រើសរើសបែបនេះវិញ យើងត្រូវដឹងថានរណាចូលមករកយើងបែបណាសិនទើបយើងអាចស៊ូត្រលប់ទៅវិញបាន យល់ថាយើងស្រលាញ់តារាសម្ដែង យើងស្រលាញ់ថៅកែម្នាក់នេះ ប៉ុន្ដែចុងក្រោយហើយថៅកែយើងសុខសប្បាយចុះយើងវិញ?”

ខណៈពេលនោះដៃគូរដែលជាពិធីករបានសួរលោកថា “បង Noom ធ្វើបែបនេះមិនខ្លាចខុសចំពោះមិត្តភ័ក្ដិក្នុងសិល្បៈដូចគ្នាទេឬ? ព្រោះពួកគាត់ក៏ជាតារាក៏ជាអ្នកសម្ដែង” 

“អូហូ…..ពិបាកឆ្លើយណាស់ សួរថាទើសទាល់ក្នុងចិត្តទេ ក៏ទើសទាល់ កន្លងមកខ្ញុំក៏ធ្វើការជួបរឿងនេះច្រើន មានអ្នកសិល្បៈមួយចំនួនដែលខ្ញុំស្គាល់ ប៉ុន្ដែចុងក្រោយដូចដែលបានប្រាប់អញ្ចឹងថាពេលមកធ្វើការនៅត្រង់នេះ យើងក៏ត្រូវតែបំពេញតាមតួនាទី គឺធ្វើអោយអ្នកផ្សាយបន្ដផ្ទាល់របស់ប្រជាជន ដែលទទួលរងគ្រោះ យើងត្រូវតែផ្សាយចេញទៅ តែក្នុងនាមយើងជាអ្នកស្គាល់គ្នាយើងត្រូវតែយល់ថាខ្ញុំឈនៅខាងណា យើងគ្រាន់តែឈនៅកន្លែងខុសគ្នា ខ្ញុំឈនៅជ្រុងនេះ ខ្ញុំត្រឹមត្រូវនៅត្រង់ជ្រុងដែលបានឈនេះ អ្នកឈនៅចំនុចថៅកែរបស់អ្នក អ្នកយល់ថាថៅកែរបស់អ្នកត្រឹមត្រូវ អញ្ចឹងហើយអ្នកត្រូវតែពិសោធនិងបញ្ជាក់អោយគ្រប់គ្នាបានដឹងថាថៅកែរបស់អ្នកឯងពិតជាត្រឹមត្រូវមែន តែប៉ុណ្ណឹងចប់”

នៅពេលនោះក៏មានអ្នកចូលមកខមិនថា “ប្រយ័ត្នអស់ជីវិតណា Kanchai  យើងដាក់តឿនអ្នកឯងហើយ” ធ្វើអោយសាម៉ីខ្លួនបន្លឺសម្លេងឡើងថា “អីយ៉ាស” ថែមទាំងញញ្ឹមផ្ញើរទៅវិញ ឃើញដូច្នេះខាងហ្វេនៗក៏ចូលទៅផ្ដល់កំលាំងចិត្តអោយព្រោងព្រាត

អត្ថបទដោយ : នីត្តា