ជាប់ពាក់ព័ន្ធដែរ? Nawat សួរ Min Peachaya ពីបញ្ហាប្រាក់ឈ្នួលពី The Icon Group – ថែមទាំងនិយាយបែបនេះទៀតថា…..! មានរូបភាព

ជាតារាស្រីល្បីឈ្មោះម្នាក់ទៀតដែលជាប់ពាក់ព័ន្ទជាមួយនិងករណីក្រុមហ៊ុន The iCon Group ដែលគ្រប់គ្នាកំពុងតាមដានខណៈពេលនេះ សម្រាប់ Nawat IsrakraisilBoss Nawat នៃវគ្គ Miss Grand ចុងក្រោយ (១១ តុលា ២០២៤) ក៏បានចូលមកមើលឡាយការផ្ដល់បទសម្ភាសន៍របស់ Min Pechaya ក្នុងហ្វេសបុក ហើយក៏ចូលទៅខមិនសួរនាងផងដែរ

ដោយខមិនរបស់ Nawat Issarakraisil ទៅកាន់ Min Pechaya ថា ទទួលបានថ្លៃឈ្នួលយ៉ាងម៉េច បានតម្លៃខ្លួនប៉ុន្មាន ហេតុអ្វីបានជាទៅទទួលធ្វើតំណាងបានកម្រៃតិចខ្លះច្រើនខ្លះអញ្ចឹង រឿង product រឿងមិនអស់ចិត្តគឺរឿងបបួលអ្នកមកឡាយ ហើយទើបតែដឹងទាំងដែលគេនិយាយពេញបណ្ដាញសង្គមជិតមួយសប្ដាហ៍ទៅហើយ ពាក្យថានិងឈនៅក្បែរតើអាចប៉ះប៉ូវបានទេ លុយដែលទទួលបានមកទាំងអស់នោះតើអ្នកប៉ះប៉ូវដល់ជនរងគ្រោះបានដែរទេ

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះសុទ្ធតែជាខមិនរបស់ Nawat ហើយក៏ទទួលបានការចុចឡាយពីអ្នកបណ្ដាញសង្គមជាច្រើន ក្រៅពីនេះ Boss Nawat នៅមានបង្ហោះនៅក្នុងហ្វេសបុកទៀតថា ” Min ទទួលបានចំនូលទាំងអស់ប៉ុន្មានហេតុអ្វីមិនឆ្លើយ” រួមទាំងស៊ែវីដេអូចាស់របស់ Min Pechaya ដែលធ្លាប់និយាយក្នុងកម្មវិធីរបស់ក្រុមហ៊ុនខាងលើថា “មិនមែនត្រឹមតែជាអ្នកតំណាង តែ Min សម្រេចចិត្តតែ Min សម្រេចចិត្តថានិងធ្វើជា Boss របស់គ្រួសារ……តែម្ដងចា” បន្ថែមដោយប្រយោគសារថា “វីដេអូប្រាប់យ៉ាងជាក់ច្បាស់ថាមានតួនាទីអ្វីក្នុងក្រុមហ៊ុ​ន មិនមែនធ្វើតែជាអ្នកតំណាងនោះទេ”

អត្ថបទដោយ : នីត្តា