ចេញមុខជាបន្ដបន្ទាប់ Weir Sukolwat ក៏មិនរួចខ្លួនដែររឿងជាប់ពាក់ព័ន្ធការឆបោករបស់ក្រុមហ៊ុនធំប្រចាំនៅប្រទេស The iCON ! មានរូបភាព
នៅតែត្រូវបានសង្គមឃ្លាំមើល ចំណែកបញ្ហាក្រុមហ៊ុនលក់ផ្ទាល់ដែលអញ្ជើញមនុស្សមកវិនិយោគ និងលក់ផលិតផលធ្វើឱ្យប្រជាពលរដ្ឋខ្លះខាតបង់រហូតក្ស័យធន។ អ្នកខ្លះថែមទាំងបញ្ចប់ជីវិតទៀតផង។ គេក៏ឃើញឈ្មោះតារាល្បីៗជាច្រើនត្រូវបានគេកំណត់ថាជាថៅកែ អ្នកខ្លះជាអ្នកធ្វើជាអ្នកតំណាង
ក្រោយមកក៏មានអ្នកបណ្ដាញសង្គមស្រាវជ្រាវរករូបភាពដោយបើកបង្ហាញខ្លួនតារាប្រុសទាំង 5 ដែលសុទ្ធតែជាអ្នកល្បីជួរមុខរបស់ប្រទេសថៃ ដែលកំពុងតែអង្គុយលើកៅអីអ្នកតំណាងអោយ The iCON Evolution Cashcloud កាលពីឆ្នាំ 2022 ក្នុងនោះរួមមាន Weir Sukollawat, Pong Nawat, Boy Pakorn, Kan Kantathaworn និង Dome Pakorn Lam ទោះបីជាពេលនេះមានអ្នកខ្លះបានបញ្ចប់ការសហការណ៍ទៅហើយក្ដី តែក៏នៅមានរូបដែលត្រូវបានគេយកទៅធ្វើការផ្សព្វផ្សាយ រហូតធ្វើអោយបណ្ដារអ្នកលេងបណ្ដាញសង្គមចេញមកសួរ និងទាមទារអោយចេញមកបកស្រាយចំពោះរឿងរ៉ាវទាំងអស់នេះ
ជាក់ស្ដែងកាលពីថ្ងៃទី 11 តុលា 2024 បានឃើញថានៅក្នុង IG របស់តួឯកប្រុស Weir Sukollawat ចូលទៅខមិនសួរយ៉ាងច្រើនកុះករចំពោះរឿងនេះ ដោយអ្នកខ្លះក៏ទាមទារអោយសាម៉ីខ្លួនចេញមកបកស្រាយជុំវិញបញ្ហាទាំងអស់នេះ ទោះបីជាបញ្ចប់កុងត្រាទៅហើយក្ដី ដើម្បីកុំអោយកើតការយល់ច្រឡំនៅពេលខាងមុខទៀត
អត្ថបទដោយ : នីត្តា